លំហាត់សមយុទ្ធទ្រង់ទ្រាយធំ គ្រប់​គ្រងគ្រោះអាសន្នប្រចាំឆ្នាំ ២០១៩​​ធ្វើឡើងនៅក្រុងសៀមរាប

260
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ លំហាត់សមយុទ្ធទ្រង់ទ្រាយធំគ្រប់គ្រងគ្រោះអាសន្នប្រចាំឆ្នាំ (Full Scale Airport_Emergency Exercise) ដែលមានឈ្មោះ (REPEX-19 ) បានចាប់ផ្តើមធ្វើឡើង នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្រុងសៀមរាប ។

លំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះបានធ្វើឡើងនៅវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ២០១៩នះ ស្ថិតនៅ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដែលរៀបចំឡើងដោយសមត្ថកិច្ចព្រលានយន្តហោះអន្តរជាតិសៀមរាប ដែលចូលរួមពីសមត្ថកិច្ចនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ។

លំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ បានធ្វើឡើង ក្នុងគោលបំណងធ្វើការសាកល្បង ហ្វឹកហ្វឺន និងផ្តល់បទពិសោធន៍ ដល់ស្ថាប័ននានា ដែលមានការពាក់ព័ន្ធ សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះអោយបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ ធ្លាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ ។

នៅក្នុងលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ មានការដុតប្រេង និងកង់ឡានចាស់ៗ បង្កើតជាអណ្តាតភ្លើង និងផ្សែងខ្មួលខ្មាញ់ជាសប្បនិម្មិតនៃការធ្លាក់យន្តហោះ មានការចល័តរថយន្តពន្លត់អគ្គិភ័យ ការដឹកជញ្ជូនរងគ្រោះទៅកាន់មន្ទីរពេទ្យនានាក្នុងក្រុងសៀមរាប ដែលជាប្រធានបទ នៃការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ ។

នេះគឺជាការយកចិត្តទុកដាក់ពីសំណាក់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និង អាជ្ញាធរខេត្តសៀមរាប សំដៅលើកកម្ពស់ប្រសិទ្ធភាព ក្នុងការជួយសង្គ្រោះជនរងគ្រោះបានទាន់ពេលវេលា៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម