សេចក្តីសម្រេចចិត្តនិងអនុម័ត​ផែន​​ការបោស សម្អាតមីនឆ្នាំ​២០២០​

252
ចែករម្លែក

ដោយៈប៊ុនណាត/បាត់ដំបង ៖ នៅសាលប្រជុំសាលាខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ មានរៀបចំសិក្ខាសាលាថ្នាក់ខេត្តស្តីពីករធ្វើសេចក្តីសម្រេចចិត្ត និងអនុម័តផែនការបោសសម្អាតមីនឆ្នាំ២០២០ ក្រោមអធិបតីភាពលោក យឹម សៀបអភិបាលរងខេត្ត។

លោក យឹម សៀប អភិបាលរងខេត្តបានបើកអង្គសិក្ខាសាលាដោយគូសបញ្ជាក់ថាសម្រាប់ឆ្នាំ២០១៩នេះបើពិនិត្យការងាររួមយើងអាចសន្និដ្ឋានបានថា សកម្មភាពនិងត្រូវនានពង្រឹងនិងពង្រីកនូវវិសាលភាព នៃកិច្ចប្រតិបត្តិការរបស់ខ្លួនយ៉ាងទូលំទូលាយដោយប្រើមធ្យោបាយធនធានចំទិសដៅ និងបច្ចេកទេសទំនើបកម្មក្នុងការរំដោះដីចេញពីការគម្រាមកំហែងពីគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឱ្យកាន់តែមានទំហំច្រើនជាងបណ្តាឆ្នាំមុនៗ។ ជាលទ្ធផលនៃកិច្ចប្រតិបត្តិការបោសសម្អាតមីនសរុបទូទាំងខេត្ត គិតត្រឹមខែតុលាឆ្នាំ២០១៩សម្រេចបាន២៣៧ចម្ការមីន ផ្ទៃដី២,១៦៦ហិកតា បានរកឃើញ និងកម្ទេចចោលមីនប្រឆាំងមនុស្សចំនួន២,៣៧៥គ្រាប់ មីនប្រឆាំងរថ
ក្រោះចំនួន៣២គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន១,៦៦៧គ្រាប់និងមីនឆ្នៃចំនួន
១គ្រាប់។

លោកអភិបាលរងខេត្តបានបន្តថា ចំពោះគ្រះថ្នាក់ដោយសារគ្រាប់មីននិងសំណជាតិផ្ទុះពីសង្គ្រាមបានថយចុះជារៀងរាល់ឆ្នាំ(ឆ្នាំ២០១៤ចំនួន៤០នាកឆ្នាំ២០១៥ចំនួន២៨នាក់ ឆ្នាំ២០១៦ចំនួន១៥នាក់និងឆ្នាំ២០១៧-២០ ១៩នៅសល់ត្រឹមចំនួន១០នាក់តែប៉ណ្ណោះ៕B/


ទីតាំងផ្សាយពាណិជ្ជកម្ម