ជនជាតិស្បែកខ្មៅម្នាក់រត់គេចពី​នគរបាលចាប់គ្រឿងញៀន ២ថ្ងៃ​ក្រោយប្រទះឃើញក្លាយជាសាក​​សពអណ្តែទឹក

384
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ បុរសជាជាតិស្បែកខ្មៅ នីហ្សេរីយ៉ាម្នាក់រត់គេចខ្លួនពីកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្នុងប្រតិបត្តិការបង្ក្រាបចាប់គ្រឿងញៀន ហើយរត់គេចម្នាក់ បាត់ខ្លួនរហូត ស្រាប់តែ២ថ្ងៃក្រោយ ប្រទះឃើញ ក្លាយជាសាកសពអណ្តែតទឹកត្រពាំង ក្នុងក្រុមទី៦ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នេះ ។

សាកសពខាងលើ គ្រាន់តែដឹងថា ជាបុរសជនជាតិស្បែកខ្មៅ នីហ្សេរីយ៉ា មានអាយុជាង៣០ឆ្នាំ ស្នាក់នៅផ្ទះជួល ក្បែរកន្លែងកើតហេតុ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា កាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការចុះបង្ក្រាបចាប់គ្រឿងញៀន នៅក្នុងក្រុម៦ ភូមិត្រពាំងថ្លឹង៤ ក្បែរកន្លែងកើតហេតុ ចាប់ខ្លួនជនជាតិស្បែកខ្មៅ នីហ្សេរីយ៉ា បានម្នាក់ ថ្នាំញៀន៣គីឡូក្រាម ចំណែកជនសង្ស័យម្នាក់ (សាកសពខាងលើ) បានរត់គេចខ្លួន ផ្លោះរបង ចូលទៅក្នុងត្រពាំងទឹកបាត់ ហើយក្នុងប្រតិបត្តិការខាងលើមានផ្ទះអាវុធផង ដោយមេឃយប់ងងឹត នគរបាលស្វែងរកជនសង្ស័យមិនឃើញ ក៏បានដកកម្លាំងចេញទៅបាត់ រីឯប្រជាពលរដ្ឋ នឹកថាជនសង្ស័យគ្រឿងញៀន រត់គេចខ្លួនបាត់ស្រមោលហើយ ស្រាប់តែ២ថ្ងៃក្រោយ ខណៈដែល ប្រជាពលរដ្ឋចុះបេះត្រកួននៅត្រពាំងទឹកខាងលើ ប្រទះឃើញសាកសពអណ្តែតទឹក ទើបផ្អើលឆោឡោ ពលរដ្ឋជុំវិញ ចោមរោមមើល ទើបដឹងថា ជនសង្ស័យដែលរត់គេចពីកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន តាមចាប់ខ្លួន កាលពី២ថ្ងៃមុន ស្លាប់ក្នុងត្រពាំងទឹក រាយការណ៍ទៅអាជ្ញាធរ សមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង។

សាកសពជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខាងលើ សមត្ថកិច្ច ជួលប្រជាពលរដ្ឋ អូសទាញ ឡើងគោក ដើម្បីពិនិត្យ កោសល្យវិច័្ចយ ខណៈដែលមានស្នាមរបួសហូរឈាម៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម