គោយន្តកន្រ្ទៃយ៍បុកជាមួយ និងម៉ូតូ របួសធ្ងន់២នាក់នៅស្រុកស្វាយលើ

300
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ ករណី គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងគោយន្ត កន្រ្ទៃយ៍ ជាមួយនិងម៉ូតូហុងដាឌ្រីម ដែលជិះឌុបគ្នា២នាក់ បណ្រាលអោយភាគីខាងម៉ូតូ រងរបួសធ្ងន់ទាំង២នាក់ ហើយត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។

គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០ នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតនៅ ចំណុចផ្លូវគ្រួសក្រហម ភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

សមត្ថកិច្ចនគរបាលឃុំកន្ទួត បាននិយាយថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូហុងដាឌ្រីម សេរីឆ្នាំ ២០១៤ ពណ៌ខ្មៅ ដែលជិះឌុបគ្នា២នាក់ ។ចំណែកគោយន្តកន្រ្ទៃយ៍ បើកបរស្របទិសគ្នាជាមួយម៉ូតូ។

សមត្ថកិច្ចបានបន្តថា លុះមកដល់ចំណុចកើតហេតុ ស្រាប់តែអ្នកបើកបរគោយន្តកន្ត្រៃយ៍ បានបុកម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ទាំង២តែម្តង។

អ្នកបើកបរគោយន្តកន្ត្រៃមានឈ្មោះ ឆាត ចាន់រី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប ។ ចំណែកជនរងគ្រោះមានឈ្មោះ ហ៊ន់ ធា ភេទស្រី អាយុ៤៣ឆ្នាំ របួសធ្ងន់ បាក់ជើងឆ្វេងមួយកំណាត់ បាក់ដៃឆ្វេងមួយកំណាត់ និងរយាស់ភ្លៅ ,អ្នករួមដំណើរត្រូវជាកូនបង្កើតឈ្មោះ សុន ស្រីនាង ភេទស្រី អាយុ១១ ឆ្នាំ របួសធ្ងន់បាក់ជើងឆ្វេងពីរកំណាត់។ អ្នកទាំង២ រស់នៅភូមិតាសៀម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។

ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ហើយបានវញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ចំណែកវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅប៉ុស្កិ៍នគរបាលឃុំកន្ទួត ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម