រាជអាវុធហត្ថខេត្តកោះកុង ឃាត់​ខ្លួនមនុស្ស១២នាក់ពាក់ព័ន្ធនឹង​គ្រឿងញៀន

374
ចែករម្លែក

ដោយ:សុផានីតា/កោះកុង ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង នៅរសៀលថ្ងៃទី១៨ ខែធ្នូ នេះ បានបង្ហាញមុខបក្សពួកជនសង្ស័យចំនួន១២ ដែលធ្វើសកម្មភាពយ៉ាងសកម្មក្នុងការចែកចាយជួញដូរគ្រឿងញៀន ក្រោយបង្រ្កាបឃាត់ខ្លួននៅកំពង់ផែមួយកន្លែងនៅស្រុកមណ្ឌលសីមា។

លោកវរសេនីយ៍ត្រី នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះកុង បានឲ្យដឹង​ថា ការបង្ក្រាបករណីជួញដូរប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងលែងល្បែងស៊ីសងខុសច្បាប់នេះ បានធ្វើឡើងនៅចំណុចផែប្រមូលផលនេសាទស្ថិតភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ដោយឃាត់ខ្លួនជនសង្ស័យប្រុសចំនួន១០នាក់ និងស្រី្ត២​នាក់ភ្លាមៗ។ តបតាមកំណត់បង្ហាញរបស់លោកឧត្តមសេនីយ៍ ថុង ណា​រ៉ុង មេបញ្ជាការអាវុធហត្ថខេត្ត និងកិច្ចសម្របសម្រួលរបស់លោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង។

ជនសង្ស័យឃាត់ខ្លួន ទី១ឈ្មោះ សុខ ប៊ុនសេង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទមានទីលំនៅភូមិនាងកុកឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តខេត្តកោះកុង។ ​ទី២.ឈ្មោះ លី សៀ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូក មានទីលំនៅភូមិក្តុលក្រោម ឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ។ ទី៣.ឈ្មោះ អ៊ឹ ស្រីហាច ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មរ មានទីលំនៅភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ទី៤.ឈ្មោះ លី ណយ ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរចកម្មករនេសាទ មានទីលំនៅភូមិនាងកុក ឃុំប៉ាក់ ស្រុកមណ្ឌលសីមា។ ទី៥.ឈ្មោះតាំ រ៉ន ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទមានទីលំនៅភូមិនាងកុក ឃុំប៉ាកខ្លងស្រុកមណ្ឌលសីមា។ ទី៦.ឈ្មោះ ប៊ូ ឌី ប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ  មុខរបរកម្មករនេសាទ មានទីលំនៅភូមិ៣ សង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ទី៧.ឈ្មោះ ធៀប ចាប ភេទប្រុស អាយុ៤៦ឆ្នាំខ្មែរ មុខរបរកម្មករនេសាទ មានទីលំនៅភូមិនាងកុក ឃុំប៉ាងខ្លង ស្រុកមណ្ឌលសីមា។ ទី៨.ឈ្មោះ វ៉ាន់ វុធ ភេទប្រុស អាយុ៣៥ឆ្នាំខ្មែរមុខរបរកម្មករនេសាទទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ទី៩.ឈ្មោះសុខ សេងហុង ភេទប្រុសអាយុ៣៩ ឆ្នាំខ្មែរមុខរបរទីលំនៅភូមិនងកុកឃុំប៉ាងខ្លង។

ទី១០.ឈ្មោះកុយ ហ៊ង ភេទប្រុសអាយុ៤០ឆ្នាំខ្មែរមុខរបរនេសាទ ទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។ ទី១១.ឈ្មោះ កៀន សារឿន ភេទប្រុសអាយុ៥២ឆ្នាំខ្មែរមុខរបរកម្មករទូក ទីលំនៅភូមិនាងកុក ឃុំប៉ាក់ខ្លង និងទី១២.ឈ្មោះពុទ សុធី ភេទស្រី អាយុ២៣ ឆ្នាំខ្មែរមុខរបរនៅផ្ទះ ទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តដដែល ក្នុងចំណោមជនសង្ស័យខាងលើ មានឈ្មោះ ធៀប ចាប ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករនេសាទ មានទីលំនៅភូមិនាងកុក ជាមេខ្លោងធំជាងគេដែលធ្វើសកម្មភាពលាក់មុខយ៉ាងសកម្មនៅក្នុងស្រុកមណ្ឌលសីមា។ ទៀតសោត រូបគេ ព្រមទាំងបក្សពួកមួយចំនួនទៀត សុទ្ធតែជាប់ពន្ធនាគារ ខ្លះទើបតែដោះលែងក៏មានដែរ។

ក្រៅពីការឃាត់ខ្លួន ក៏រឹបអូសបាននូវវត្ថុតាងមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន៩៧ កញ្ចប់ (តូច៥៣កញ្ចប់ ធំ៤៤ កញ្ចប់)=២២២.២៧ ក្រាម ម៉ូតូចំនួន ០២គ្រឿង ទូរស័ព្ទដៃចំនួន ០២ គ្រឿង  អូប័រ ១៥សេស០១គ្រឿង កាំភ្លើងកែច្នៃមិនស្គាល់ម៉ាកពណ៌ទឹកប្រាក់ ០១ដើម ចានអាប៉ោង០២ .៧/មេអាប៉ោង០៥គ្រាប់ ៨/ដាវសាំម៉ូ​រ៉ៃ១ដើម និងសម្ភារៈប្រើប្រាស់ វេចខ្ចប់ មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ការិយាល័យជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ទាក់ទិននឹងការងារ​បង្ក្រាប​គ្រឿងញៀន​នេះដែរ កងរាជអាវុធហត្ត មិន​ប​ញ្ឃ​ប់​ឡើយ ពោលគឺ​សមត្ថកិច្ច​របស់លោក សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​ស្រាវជ្រាវ និង​បង្ក្រាប​​បន្ថែមទៀត ទោះបីជា​ជនល្មើស​លួចលាក់​ប្រព្រឹត្ត​ចែកចាយ​ជួញដូរ​គ្រប់​រូបភាព​ក៏ដោយ​៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម