តារាសម្តែង ពឹង ច័ន្ទបរមី ទទួល បានមកុដអន្តរជាតិមកកម្ពុជាវិញ

508
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖តារាសម្តែងញញឹមស្រស់ លោក ពឹង ច័ន្ទបរមី ហៅ ពុទ្ធិស័ក្តិ បានវិលត្រឡប់មកប្រទសកម្ពុជាវិញហើយ ក្រោយពេលប្រលង Mr. United International ក្នុងអំឡុងឆ្នាំ២០១៨ កន្លងមកតែមិនបានជាប់ជាបុរសឯកនោះទេ ពោលគឺបានត្រឹមតែលេខបីប៉ុណ្ណោះ។ ទើបតែត្រឡប់មកពីប្រទេសហ្វីលីពីន លោក បាន ប្រាប់ថា ចេញទៅហ្វីលីពីន ប៉ុន្មានថ្ងៃមុននោះ គឺខាងគណៈកម្មការជាអ្នករៀប ចំម្តងទៀត ដោយផ្លាស់ប្តូរសមាសភាព ពីចំណាត់ថ្នាក់លេខបី មកជាបុរសឯក Mr. United International ក្រោមហេតុផល បុរសឯកដែលបានជាប់ចំណាត់ថ្នាក់កាលពី ពេលប្រលងនោះត្រូវបានដកសិទ្ធ ព្រោះតែធ្វើខុសលក្ខខណ្ឌរបស់កម្មវិធី។

លោក ពឹង ច័ន្ទបរមី បានថ្លែងប្រាប់ក្រោយចុះពីលើយន្តហោះ កាលពីយប់ថ្ងៃទី១៦ ធ្នូ ឆ្នាំ២០១៩ ថា ក្រោតពេលបុរសឯកជនជាតិស៊ូដង់ ត្រូវបានដកតំណែង បេក្ខភាពរង ចំណាត់ថ្នាក់លេខ២ ជាជនជាតិថៃ មិនត្រូវបានគេកំណត់អោយ ទទួលមកុដជំនួស នោះទេ ដោយគេតម្រូវអោយមានការបោះឆ្នោតរវាងលេខ២ និងលេខ៣ នៅក្នុង ប្រទេសហ្វីលីពីន។

ជាលទ្ធផលលោកថា លោកត្រូវបានគណកម្មការការប្រកួត និងជនជាតិហ្វីលីពីន ទាំងមូលបោះឆ្នោតអោយ ទើបលោកទទួលបានមកុដបន្តពីជនជាតិស៊ូដង់ ដោយខាង អ្នករៀបចំការប្រកួត បានប្រគល់អោយកាលពីថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៩ នៅក្នុងប្រទេស ហ្វីលីពីន។ តាមរយៈការទទួលមកុដនោះ លោកត្រូវបានគណកម្មការ ប្រគល់សាច់ ប្រាក់ ប្រមាណ២ពាន់ដុល្លារ ព្រមជាមួយលក្ខណ្ឌការងារក្រៅប្រទេសមួយចំនួន ក្នុង រយៈពេល៦ខែ។ ក្នុងក៏តម្រូវមិនអោយលោកចេញប្រកួតក្នុងកម្មវិធីណាមួយ នៅក្នុង អំឡុងពេលកុងត្រាផងដែរ ដើម្បីកុំអោយបហរឈមនឹងដកតំណែង ដូចជនជាតិ ស៊ូដង់។ លោកថាសប្បាយចិត្ត ដែលលោកបានតំណាងអោយប្រទេសកម្ពុជា ហើយ ទទួលបានកិត្តិយសមួយនេះ លើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា ក្រោយការប្រកួតជ្រើសរើសបុរសឯក Mr United International 2018 ការប្រកួតមួយនេះ មិនទាន់មានការប្រកួតប្រចាំឆ្នាំ២០១៩នៅឡើយទេ ដោយ គ្រោងនឹងធ្វើការប្រកួតប្រចាំឆ្នាំ២០២០តែម្ដង នៅខែកុម្ភៈ នៅដើមឆ្នាំខាងមុខ៕

ទីតាំងផ្សាយពាណិជ្ជកម្ម