សមត្ថកិច្ច​ចម្រុះ រកឃើញ​ប៊ីចេង​សញ្ញា​រូប​វែក​ក្លែងក្លាយ ជិត​២០​តោន​

1191
ចែករម្លែក

ដោយ​:​អង្គរតូច​
​សៀមរាប​÷
សមត្ថកិច្ច​ចម្រុះ កាលពី​រសៀល​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ នេះ បាន​ឆែក​ទីតាំង​ផលិត និង​ចែកចាយ​ប៊ីចេង « ស​ញ្ញ​រូប​វែក » ដោយបាន​រកឃើញ ប៊ីចេង ក្លែងក្លាយ ជិត ២០ តោន និង​ឈានដល់​នាំខ្លួន​ម្ចាស់ ទៅ​សាកសួរ​។​

​មន្ត្រី​សមត្ថកិច្ច​មួយរូប បាន​បង្ហើប​ថា ទីតាំង​នេះ ស្ថិតនៅ​ចំណុច​ផ្ទះ​លេខ​១១១ ក្នុង​បុរី​មួយកន្លែង ភូមិ​ខ្នា សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។ ការបង្ក្រាប​ប៊ីចេង ក្លែងក្លាយ​នេះ កម្លាំង​សមត្ថកិច្ច សហការ​ជាមួយ​មន្ត្រី​មូលដ្ឋាន ដោយមាន​ការសម្របសម្រួល ពី​លោក សំរឹទ្ធ សុខុន ព្រះ​រា​ជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង ខេត្តសៀមរាប​។​

​មន្ត្រី​ដដែល បាន​ឲ្យ​ដឹងថា ម្ចាស់​ទីតាំង​ប៊ីចេង​ក្លែងក្លាយ ប្រមាណ​ជាង ១៨ តោន​នេះ មានឈ្មោះ ហ៊ិ​ម មនោ​រី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ រស់នៅក្នុង​មូលដ្ឋាន​ខាងលើ ហើយ​ត្រូវបាន​នាំខ្លួន យកទៅ​សាកសួរ នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តសៀមរាប​។​

​មន្ត្រី​ដដែល បាន​បញ្ជាក់ថា រាល់​សកម្មភាព​របស់ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះបង្ក្រាប គឺ មេ​រង បាន​ហាមឃាត់ មិន​ឲ្យ​ផ្ដល់ព័ត៌មាន ទៅ​អ្នកសារព័ត៌មាន​នោះឡើយ​។ ជុំវិញ​ការបង្ក្រាប​បទល្មើស ខាងលើនេះ គេ​នៅ​មិនទាន់​ទទួល​ព័ត៌មាន អោយបាន​ជាក់លាក់​នៅឡើយ​ទេ ព្រោះ​មេ​ប៉ូលិស មិនទាន់​ផ្តល់ព័ត៌មាន​។ តែ​សង្ឃឹមថា ថ្ងៃ​បន្ទាប់ នឹងមិន​លាក់លៀម​ទៀតឡើយ​៕​v