ភ្នំពេញៈ​គ្រោង​សង់ស្ពាន​ឆ្លងទន្លេ​បាសាក់​ត​ភ្ជាប់​ពី​សង្កាត់​ព្រែកប្រា​មក​សង្កាត់​ចាក់អង្រែលើ​

2468
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​,​រ៉ា​ម៉ន​/ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បង្កើត​ក្រុមការងារ​ចុះ​សិក្សា​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​បាសាក់ ត​ភ្ជាប់​ពី​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ មក​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ នេះ​បើ​យោងតាម​សេចក្តីសម្រេច​ចុះ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៩ ដែល​រស្មី​កម្ពុជា ទើបតែ​ទទួលបាន​កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩​។​
​ ​

យោងតាម​សេចក្តីសម្រេច​បានបង្ហាញ​ថា សមាសភាព​ក្រុមការងារ​នេះ មាន​ចំនួន ២១​នាក់ ដោយ​ក្នុងនោះ​មាន​ប្រធាន​មួយរូប អនុប្រធាន​ពីររូប និង​សមាជិក​ចំនួន ១៨​នាក់ ដែលជា​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​។​
​ ​

សមាសភាព​ក្រុមការងារ​មានដូចជាៈ ១.​លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ​ជា​ប្រធាន​។ ២-​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ ជា​អនុប្រធាន​។ ៣-​លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ ជា​អនុប្រធាន​។ ៤-​លោក សេង វណ្ណៈ នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ សមាជិក​។ ៥-​លោក សា​វិ​ន វណ្ណា​, ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​រាជធានី​ភ្នំពេញ សមាជិក​។ ៦-​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​សមាជិក​។ ៧-​លោក ហុក ហួ​លីម នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ សមាជិក​។ ៨-​លោក​ឡុង សុខុម នាយករង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ សមាជិក​។ ៩-​លោក ស៊ីន បូណ៌មី នាយក​ទីចាត់ការ​រៀបចំ​ក្រុង សមាជិក​។ ១០-​លោក កាំ​ង លាង​គ្រី នាយក​ទីចាត់ការ​កិច្ចការ​ច្បាប់ និង​សិទ្ធិមនុស្ស សមាជិក​។ ១១-​លោក ហុក គឹម​អ៊ាង នាយករង​ទីចាត់ការ​រៀបចំ​ក្រុង សមាជិក​។ ១២-​លោក សូរ ផា​រ៉ា ប្រធានការិយាល័យ​គ្រប់គ្រង​ការអភិវឌ្ឍ និង​សំណង់ សមាជិក​។ ១៣-​លោក ថៃ ស្រ៊ុន ប្រធានការិយាល័យ​នគរូបនីយកម្ម សមាជិក​។ ១៤-​លោក ឆាយា ពិសិដ្ឋ ប្រធានការិយាល័យ​កិច្ចការ​ច្បាប់ និង​ការដោះស្រាយ​វិវាទ​នៅ​មូលដ្ឋាន សមាជិក​។ ១៥-​លោក លឹម ពី ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ខណ្ឌ​ច្បារអំពៅ សមាជិក​។ ១៦-​លោក ជា វង្ស​ចិន្តា ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​ខណ្ឌមានជ័យ សមាជិក​។ ១៧-​លោក សៀក សុង​អនុប្រធាន​ការិយាល័យ គ្រប់គ្រង​ការអភិវឌ្ឍ និង​សំណង់ សមាជិក​។ ១៨-​លោក ងិន ធី​រ៉ូ ចៅសង្កាត់​ព្រែកប្រា សមាជិក​។ ១៩-​លោក កែវ សាវឿន ចៅសង្កាត់​ចាក់អង្រែលើ សមាជិក​។ ២០-​លោក លោកស្រី មេភូមិ​ពាក់ព័ន្ធ​។ ២១-​លោក នាង មុនី​រ័ត្ន មន្ត្រី​ការិយាល័យ​គ្រប់គ្រង​ការអភិវឌ្ឍ និង​សំណង់ សមាជិក​។​


​ក្រុមការងារ​នេះ មាន​ភារកិច្ច​ចុះ​សិក្សា​កំណត់​ទីតាំង​សាងសង់ ដើម្បី​លើក​គម្រោង​ប្លង់​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​ឱ្យបាន​ត្រឹមត្រូវ​ត្រង់ចំណុច​ភូមិសាស្ត្រ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ និង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ លើក​គម្រោង​ប្លង់​សាងសង់ (​ស្ថាបត្យកម្ម និង​បច្ចេកទេស​)​។ ចុះ​ស្រង់​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​ការសាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់​។ បំពេញភារកិច្ច​ផ្សេងៗ តាម​ការប្រគល់​ភារកិច្ច​របស់​ប្រធាន​ក្រុមការងារ​។ ត្រូវធ្វើ​របាយការណ៍​ស្តីពី​លទ្ធផល​ការងារ​នេះ​ជូន​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ជ្រាប និង​សុំ​មតិ​ដឹកនាំ​បន្ត​។ ចូលរួម​ប្រជុំ​តាម​ការអញ្ជើញ​របស់​ប្រធាន​ក្រុមការងារ​។​


​ក្រុមការងារ​នេះ អាច​ប្រើប្រាស់​មន្ត្រីក្រោមឱវាទរ​បស់​ខ្លួន ដើម្បី​ជួយ​ដល់​ការងារ​សិក្សា​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​ពី​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ មក​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​៕srn/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម