“​ប្រពន្ធ​ខ្ញុំ​ស្រឡាញ់​ស្រី​”​ សុខ​សោ​ម៉ា​វ​ត្តី​ ក្នុង​រឿង នាង​បឺត​មាត់​តួ​ប្រុស​ពិតៗ​

806
ចែករម្លែក

ភ្នំពេញៈ រឿង​ថ្មី​របស់​ផលិតកម្ម​អិ​ល​ឌី​រឿង “​ប្រពន្ធ​ខ្ញុំ​ស្រឡាញ់​ស្រី​” ដែលមាន​តារា​សម្តែង​លោក ជា​សុវណ្ណ ន​រា​ហ៍ និង​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី បាន​ជួបគ្នា​ជាថ្មីទៀត ហើយ​តួ​ពិតជា​សម្តែងខ្លាំង​ដោយ​ឈុត​ថើប​គ្នា​ម្តង​ អត់​កាត់ត​ទេ​។

ផលិតកម្ម​អិ​ល​ឌី​បាន​សម្ពោធ​រឿង​ថ្មី​របស់ខ្លួន​មួយទៀត​សម្រាប់​ចុងឆ្នាំ​នេះ​គឺ​រឿង “​ប្រពន្ធ​ខ្ញុំស្រឡាញ់​ស្រី​” កាល​ល្ងាច​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៩ នៅ​រោងកុន​ឡេ​ជេន​ផ្សារ​ស៊ី​ធី​ម៉​ល អមដោយ​វត្តមាន​តារា​ជាច្រើន​ដួង​ចូលរួម​អបអរ​ស្នាដៃ​ថ្មី​។ ​


រឿង​ថ្មី​នេះ ​ត្រូវបាន​មហាជន​និង​ក្រុម​តារា ដែល​បាន​ចូលរួម​សាទរ និង​សរសើរ​ចំពោះ​សាច់រឿង​ដែលមាន​បែប​កំប្លែង ស្នេហា​លាយឡំ​ ធ្វើឱ្យ​ទស្សនិកជន​សើច​ស្ទើរ​ចុកពោះ​។ ជាមួយគ្នានោះ​ឈុត​បឺត​មាត់​គ្នា​ម្តង​របស់លោក ជា សុវណ្ណ​ន​រា​ហ៍ និង អ្នកនាង សុខ សោ​ម៉ា​វ​ត្តី​ម្តងៗ សុទ្ធតែ​ពិតៗ ​មិន​កាត់​តឡើយ ​ហើយ​រហូត​បឺត​មាត់​លិឍ​អណ្តាត​គ្នា​ទៅវិញទៅមក​ទៀតផង​។

តួឯក​ស្រី​អ្នកនាង សុខ សោ​ម៉ា​វ​ត្តី បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ក្នុង​រឿង​នាង​ត្រូវ​សម្តែងជា​តួអង្គ​មនុស្ស​ស្រី​ច​រិ​ត​ប្រុស ហើយ​មាន​ស្នេហា​នឹងមនុស្ស​ស្រី ប៉ុន្តែ​ចុងក្រោយ​នាង​បែរជាស្រឡាញ់​តួ​ប្រុស​វិញ​។ នាង​បន្តថា ទោះជា​កន្លងមក​ធ្លាប់​សម្តែង​ជា​តួអង្គ​ច​រិ​តបែប​មនុស្ស​ប្រុស ប៉ុន្តែ​បែប​ទន់ភ្លន់​ច្រើន ជា​មនុស្ស​ស្រី ទើបតែ​រឿងនេះមាន​អារម្មណ៍​ថា តានតឹង​ខ្លាំង​ដែល​ត្រូវ ផ្លាស់ប្តូរ​អារម្មណ៍​ភ្លាមៗ​។ នាង​សប្បាយចិត្ត​ដែល​ជួប​ដៃគូ​សម្តែង​ចាស់​យល់ចិត្ត​ច្រើន​ទើប​អាចធ្វើ​ឲ្យ​ការសម្តែង​ល្អប្រសើរ និង​មាន​ឈុត​ឆាកកំប្លែង បង្កប់​ដោយ​ទស្សនៈ​អប់រំ​មួយចំនួន​។

ចំណែក​លោក ជា សុវណ្ណ​ន​រា​ហ៍ ក៏បាន​លើកឡើងថា លោក​មិនមាន​បញ្ហា​ប្រឈម​ច្រើន​ទេពេល​ជួប​ដៃគូ​ចាស់​។ លោក​ថា ជា​ភាពយន្ត​សម្រិតសម្រាំង​ថ្មី​ពី​ផលិតករ លោក​បានដាក់​ក្តី រំពឹងថា អ្នកគាំទ្រ​លោក ក៏ដូចជា​ស្នាដៃ​ផលិតកម្ម LD Picture ពិតជា​ពេញចិត្ត​ស្នាដៃ​ថ្មី​មួយ​នេះ ដែលមាន​គ្រប់​រសជាតិ កំប្លែង មនោសញ្ចេតនា កម្សត់​។
​ ​
​សូមបញ្ជាក់ថា ក្រោយពី​បញ្ចប់​ការចាក់​បញ្ចាំងភាពយន្ត​ខ្នាត​ធំ​រឿង ”​នាឡិកា​ដាស់​វិញ្ញាណ​” ប្រកបដោយ​ជោគជ័យ​នៅលើ​ទីផ្សារ​ក្នុងស្រុក ផលិតកម្ម LD Picture បានប្រកាសថា​នឹង​បញ្ចេញស្នាដៃ​ថ្មីៗ​បន្តបន្ទាប់​ទៀត​ក្របក​ដោយ​គុណភាព និង​រក្សា​ស្ទង់​បច្ចេកទេស​ទៅមុខ​៕ ដោយៈ បូ​រិ​ន​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម