រដ្ឋសភា​នឹង​បន្ត​សម័យប្រជុំ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែធ្នូ​នេះ ដើម្បី​ពិភាក្សា និង​អនុម័ត​

446
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: នា​ព្រឹក​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បើក​កិច្ចប្រជុំ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បានកំណត់​កាលបរិច្ឆេទ បន្ត​សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​ពិភាក្សា​និង​អនុម័ត​នូវ​របៀបវារៈ​ចំនួន​៦ បន្ថែមទៀត ដូចជា​៖ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​ក្រុមហ៊ុន ហ្គ្រី​ន សឺ​ស្តែ​ន​ណេ​ប៊​ល វេន​ឈ័​រ (​ខេ​ម​បូ​ឌា​) ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព​២០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តស្វាយរៀង​។ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការ ធានា ទូទាត់​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន រ៉ា​យ ផៅ​វ័រ សឹ​ប​ផ្លា​យ ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ៣០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបន្ទាយមានជ័យ​។ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន រ៉ា​យ​សិន អេ​នើ​ជី (​ខេ​ម​បូ​ឌា​) បាត់ដំបង ឯ​.​ក សម្រាប់​គម្រោង សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ៦០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តបាត់ដំបង​។ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ស្នេ​ថេ​ក អ៊ី​ន​ហ្វី​នី​ត ឯ​.​ក សម្រាប់​គម្រោង​សាងសង់​ស្ថានីយ​ផលិត​អគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យ អានុភាព ៣០​មេ​ហ្គា​វ៉ា​ត់ នៅ​ខេត្តពោធិ៍សាត់​។ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា​ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន ធី​អេស​ប៊ី​ភី សេកុង ផៅ​វ័រ អ៊ែន មី​នើ​រ៉​ល ខម​ភេ​នី លី​មី​ធី​ត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។ និង​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​ការធានា ទូទាត់ របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ក្រុមហ៊ុន សេកុង សឺ​មម័ល ផៅ​វ័រ ផ្លេ​ន ខម​ភេ​នី លី​មី​ធី​ត នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​។​

​សូមជម្រាបថា កាលពី​សម័យប្រជុំ​រដ្ឋ​សភា​លើក​ទី​៣ នីតិកាល​ទី​៦ នា​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​កន្លងទៅ រដ្ឋសភា​នៅមាន​សល់​នូវ​របៀបវារៈ​ចំនួន​មួយ គឺ សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​សម្រាប់​អនុវត្ត​បទបញ្ញត្តិ​នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី ច្បាប់​សមុទ្រ ចុះ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៨២ ទាក់ទង​នឹង​ការគ្រប់គ្រង​និង​ការអភិរក្ស​ផល​ស្តុក​ត្រី​ផ្លាស់​ទី​មធ្យម និង​ផល​ស្តុក​ត្រី​ផ្លាស់​ទី​ឆ្ងាយ​។ ដូច្នេះ​សម័យប្រជុំ​ពេញ​អង្គនា​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៩ ខាងមុខនេះ នឹងត្រូវ​អនុម័ត​នូវ​របៀបវារៈ​ចំនួន​៧៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម