ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩

596
ចែករម្លែក

ឆ្នាំជូត​
រាសី​ល្អជា​មធ្យម​។​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ហាក់​ស្ថិតនៅក្នុង​ឃ្នាប​មួយ​ដែល​ពិបាក​ក្នុងការ​សម្រេចចិត្ត​ហើយក៏​ពិបាក​រុលទៅមុខ​បន្តិច ប៉ុន្តែ​យ៉ាងណា​បើ​ពុះពារ​ការងារ​ក៏​តែង​ជោគជ័យ ផង​។​ការរស់នៅ​ក្នុង​រង្វង់​គ្រួសារ​លោកអ្នក​ត្រូវ​កាត់​បន្ថយ​ភាព​មាត់​រអ៊ូរទាំ​ចេញពី​ខ្លួន​ឱ្យបាន​ច្រើន​ទើប​ភាព​សុខដុម​ហូរ​ចូល​គ្រាន់បើ​ឡើងវិញ​។​សម្រាប់​ពេលនេះ​ដែរ​បញ្ហា​ប្រាក់កាស​ខ្សត់ខ្សោយ ហើយ​ជួប​បញ្ហា​ការចាយវាយ​ខ្វះមុខខ្វះក្រោយ​ច្រើន​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិនមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​គួរកត់សម្គាល់​ទេ​គឺ​ដូច​សព្វមួយដង​។​

​រីឯ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំឆ្លូវ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​មិនត្រូវ​ធ្វើ​អ្វីដែល​សំខាន់​ឬ​ប្រកប​កិច្ចការងារ​ដែល​ធំដុំ​ពេក​ឡើយ​ពីព្រោះថា​ផល​មិនល្អ​ងាយ​តោង​យាយី​ណាស់ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​ទោះ​ចំណូល​មិន​ច្រើនតែ​ក៏មាន​ភាព​សុខដុម​ល្អ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពេល​ទៅ​មាន​សុ​វត្តិភាព​គួរ​សមតែ​ពេល​ត្រឡប់មកវិញ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួន​ត្រូវរ៉ូវ​ជួន​រកាំចិត្ត​មិនសូវ​ទៀត​ទាត់​នោះឡើយ​៕

​ឆ្នាំខាល​
​រាសី​ខ្ពស់ត្រដែត​។​នៅពេលនេះ​លោកអ្នក​អាច​ប្រកប​កិច្ចការងារ​ងាយ​ឆាប់​ចប់​និង​បើ​ចង់​ធ្វើ​អ្វីមួយ​ក៏​តែង​ហុច​ផល​មកវិញ​ផង​។​ការរស់នៅ​មាន​ភាព​សុខដុម​ហើយ​ចង់ទៅ​កាន់​ទីណា​មានតែ​ក្រុមមនុស្ស​ជួយ​យកអាសា​និង​ស្វាគមន៍​រាក់ទាក់​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ​ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។

បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ប្រពៃ​ហើយ​បើ​មាន​ជម្លោះ​វិវាទ​ជា​ពេលវេលា​ល្អ​ក្នុងការ​ដោះស្រាយ​ហើយ​៕

​ឆ្នាំថោះ​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មានការ​សម្រេច​ចិត្ត​អ្វីមួយ​តោង​តែមាន​ការ ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ផល​មិនល្អ​នោះ​តែង​យាយី​នៅពេល​ក្រោយ​វិញ​ពុំខាន​។​ក្រៅពីនេះ​ការធ្វើដំណើរ​ទៅណា​មក​ណា​ក៏​តោង​តែ​ប្រយ័ត្នប្រយែង​ពីព្រោះថា​ផល​ប៉ះ ទង្គិច​ពី​បញ្ហា​ចរាចរ​ឃើញថា​មាន​មួយចំនួន​ចំពោះមុខ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មាន​ក្រុមមនុស្ស​ប្លែក​មុខ​យក​របស់​មក​ល​ក់​ក្នុង​តម្លៃថោក​បែបណាក៏ដោយ​គប្បី​ប្រយ័ត្នប្រយែង​ក្រែង​ប៉ះចំ​របស់​ចោរ​ត្រូវ​ជាប់​ការ​កុន​ដោយ​ប្រការ​ណាមួយ​។​

​បញ្ហា​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មាន​ការប្រទាំងប្រទើស​និង​ប្រឆាំង​គ្នាច្រើន​ដូចនេះ​ត្រូវ​ចេះ​រំងាប់​ចិត្ត​មិន​ចង់​ចាញ់ឈ្នះ​គ្នា​ទើប​ប្រសើរ​៕

​ឆ្នាំរោង​
​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​មានការ​ផ្លាស់ប្តូ​រទាំង​អារម្មណ៍​និង​ការងារ​ហេតុនេះ​លោកអ្នក​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​តែង​ជួប​បញ្ហា​ប្រទាំង​ប្រទើស​និង​ពិសេស​នៅ​អាច​ទាស់សម្តី​ជាមួយ​ក្រុមមនុស្ស​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​បន្តិច​វិញ​ហើយ​ការ​ជួញ​ឆ្ងាយ​ទៀត សោត​ក៏​តែង​ហុច​ផល​កម្រៃ​ជាង​ការ​ជួញ​ជិត​ជានិច្ច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​

​រីឯ​បញ្ហា​គូស្នេហ៍​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​កើត​មានការ​រង្គោះរង្គើ​ព្រោះតែ​អ្នក​ទី​បី​ចូលមក​ឡូកឡំ​៕

​ឆ្នាំម្សាញ់​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ប៉ុន្តែ​លោកអ្នក​នៅតែ​អាច​ប្រកប ការងារ​ជឿនលឿន​ទៅមុខ​គ្រាន់​តែមាន​ជាប់គាំង​ច្រើន​ប៉ុណ្ណោះ​។​ក្រៅពីនេះ​ការទំនាក់ ទំនង​ផ្នែក​ខាងក្រៅ​តែងតែ​ជាប់​ភ្លើង​ក្រហម​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន ការ​ស្មុគស្មាញ​ច្រើន​ឯ​ផល​កម្រៃ​នោះ​តែង​មិន​ឆ្លើយតប​ដូចជា​ទី​ពេញចិត្ត​នោះ​ប៉ុន្មាន​ដែរ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានដំណើរ​ថយក្រោយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈាន ដល់​ការបែកបាក់​៕

​ឆ្នាំមមី​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ខ្ចី​អ្វីមួយ​ពី​អ្នកដទៃ​តែង​ហុច​នូវ​ផ្លែផ្កា​គ្រាន់​ជាទី​កក់ក្តៅ​ផង​។​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​លូតលាស់​ទៅមុខ​ប្រពៃ​ហើយ​ការរក​ផល​កម្រៃ​ទៀតសោត​ក៏​ល្មម​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ក្នុង​ពេលនេះ​ត្រូវ​ចេះ​ទប់ស្កាត់​ស្នេហា​ភ្លើតភ្លើន​ប្រយ័ត្ន​ជួប​រឿង​អាសន្ន​អន់ក្រ ណាមួយ​នាគ្រា​ខាងមុខ​៕

​ឆ្នាំមមែ​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​ល្អប្រសើរ​ទេ ម្ល៉ោះ ហើយ​នៅ ពេលនេះ​គប្បី​បំពេញការងារ​ឱ្យបាន​ពេញទី​ដើម្បី​ឆ្លង​ដល់​ឆ្នាំក្រោយ​មិន​ជួប​ការលំបាក​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​,​ផ្លូវទឹក​ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ផងដែរ​។​ការធ្វើ ដំណើរ​ទាំង​ស្ត្រី​បុរស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កើត​មានការ​រកាំចិត្ត​និង​បង្កជម្លោះ​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំវក​
រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​អារម្មណ៍​របស់លោក​អ្នក​ងាយ​ប៉ះទង្គិច​និង​មាន​បញ្ហា​ជាមួយ​អ្នកដទៃ​ផង​។​ការប្រកប​ការងារ​ងា​យ​ទទួលរង​ប៉ះទង្គិច​ណាស់ដែរ​។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ លោកអ្នក​មិន​គប្បី​មានចិត្ត​ឆាប់​ប្រកែប្រកាន់​ឬ​ចិត្ត​ច្រណែនឈ្នានីស​លោភលន់​ច្រើន​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​យក​រឿង​រាវ​ក្តៅក្រហាយ​ដាក់ខ្លួន​។​ដំណើរ​ចាកចេញ​ក្រៅ​ផ្ទះ​លោកអ្នក​ពុំគប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ឡើយ​ពីព្រោះ​ងាយ​ជួប​រឿង​រាវ​អាក្រក់​ណាស់​។​

​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​ជួប​រឿង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​ហេតុនេះ​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ណាមួយ​កើតឡើង​នាំ​បាត់បង់​សុភមង្គល​ហើយ​កើត​តែ​រឿង​មួម៉ៅ​ក្តៅក្រហាយ​ចូល​ជំនួស​វិញ​៕

​ឆ្នាំរកា​
រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហាលំបាក​ច្រើន​បន្តិច​ហើយ​ទោះ ធ្វើ​អ្វី​ក៏​ពុំ​ហុច​ផល​ដូច​ជាទី​គាប់ចិត្ត​ដែរ​។​ក្រៅពីនេះ​មាន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ហើយ​បើ​ចេះ​អត់ធ្មត់​មិន​តបត​ដោយ​ធ្វើ​ចិត្ត​ត្រជាក់​នោះ​ក៏​ជាការ​ប្រសើរ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។​ការធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​បន្តិច​។​

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កុំ​សូវ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ប៉ុណ្ណោះ​៕

​ឆ្នាំច​
​រាសី​ខ្ពស់ត្រដែត​។ នៅថ្ងៃនេះ​លោកអ្នក​អាច​ស​ម្រុ​ការងារ​តូចធំ​បាន​ហើយ ពីព្រោះថា​ឆ្លង​ដល់ សប្តាហ៍​ក្រោយ​នឹង​បាន​សុខ​ស្រួលខ្លួន​ជាង​នេះ​បន្តិច​។​សម្រាប់​នៅថ្ងៃនេះ​ដែរ​ដោយសារ​ដួង រាសី​ឡើង​ខ្ពស់​ដូចនេះ​បើ​ចង់​ប្រកបការងារ​អ្វីមួយ​តែង​ដំណើរការ​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ការ​ប្រក​របរ​រកស៊ី​ជួញដូរ​ដែរ​តែង​កាក់កប​និង​ជឿនលឿន​ទៅមុខ​ជានិច្ច​។

​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​ហើយ​បើ​ចង់​ទំនាក់ទំនង​ស្នេហា​ថ្មីៗ​ផង​កាន់តែ​ប្រសើរ​ថែមទៀត​៕

​ឆ្នាំកុរ​
រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​បានល្អ​នោះ​ក៏​តែង​ផ្តល់​ផល​ល្អ​នៅពេល​ឆ្លង​ដល់​ថ្ងៃក្រោយ​ថែមទៀត​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បោះទុន​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ដោយ​អាច​ទទួល​នូវ​ផ្លែផ្កា​មកវិញ​គួរ​ជាទី​ពេញចិត្ត​ហើយ​បើ​លោកអ្នក​ចង់​ជួញដូរ​ផ្លូវ​ឆ្ងាយ​ក៏​តែង​ហុច​ផ្លែផ្កា​ដូច​ការគ្រោងទុក​ផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​មានការ​ទុំ​ជោរ​ហើយ​ជា​ឱកាសល្អ​ក្នុងការ​ចូលដល់​ចាស់ទុំ​ចែវ ចូ​វហើយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម