លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា :​ក្លិប​អា​សេណ​ល បណ្តេញ​លោក អ៊ូ​ណៃ អេ​មឺ​រី ដោយសារតែ​លទ្ធផល មិនមែន​បញ្ហា​ភាសា​អង់គ្លេស​ទេ

308
ចែករម្លែក

លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) និយាយថា លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) ត្រូវបាន​បណ្តេញចេញ​ដោយសារតែ​លទ្ធផល​នៃ​ការប្រកួត​ជាជាង​បញ្ហា​ភាសា​អង់គ្លេស​របស់លោក​។​
​ ​
លោក អេ​មឺ​រី បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការ​ចំអក​ដាក់​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​របស់លោក នៅ​ពហុ​កីឡដ្ឋាន Emirates ស្របពេល​មានការ​ចំអក​ដាក់​លោក​ដោយសារ​ការ បញ្ចេញ សំនៀង​ភាសារ​អង់គ្លេស​របស់លោក​ក្នុង​បទ​សម្ភាស​ក្រោយ​ការប្រកួត​។​
​ ​
ទោះបីជា​យ៉ាងណា លោក ហ្គា​ឌី​អូ​ឡា ជា​មិត្ត​រួម​ជាតិ​ជឿជាក់ថា វា​នឹង​មិនមាន​បញ្ហា​អ្វី​ទេ ប្រសិនបើ​លោក អេ​មឺ​រី ធ្វើបាន​ជោគជ័យ​ច្រើន​នៅលើ​ទីលាន​ប្រកួត​នោះ​។ លោក​ត្រូវបានបណ្តេញចេញ​កាលពី​ថ្ងៃទី​២៩​ខែវិច្ឆិកា បន្ទាប់ពី​ក្រុម អា​សេណ​ល (Arsenal) លេង​៧​ប្រកួត មិនដែល​ឈ្នះ​សោះ ជា​ស្ថិតិ​អន់​បំផុត​ចាប់តាំងពី​ឆ្នាំ​១៩៩២ មក ។​
​ ​
​លោក ហ្គា​ឌី​អូ​ឡា បាន​និយាយថា “​ខ្ញុំ​មិនអាច​បដិសេធ​បានទេ​ថា ទំនាក់ទំនង​ពិតជា​មាន សារសំខាន់ ប៉ុន្តែ​ប្រសិនបើ​លោក​ឈ្នះ​ការប្រកួត​ច្រើនជាង​នេះ​ទំនាក់ទំនង​នេះ​នឹង​ត្រូវគេ មើលឃើញថា សមស្រប​”​។​
​ ​
លោក​បន្តថា វា​មិនមែនជា​រឿង​ងាយស្រួល​ទេ​ក្នុង​ការនិយាយ​ភាសា​ផ្សេង​មួយទៀត​។ ខ្ញុំ​ធ្លាប់ និយាយ​ភាសា​អាល្លឺម៉ង់​ប៉ុន្តែ​វា​មាន​បញ្ហា​ច្រើន​ផងដែរ​ក្នុងការ​ទំនាក់ទំនង​។ សមត្ថភាព​ភាសា អង់គ្លេស​របស់លោក អេ​មឺ​រី មិនមែនជា​បញ្ហា​ទេ ហើយ​ច្បាស់​ណាស់​វា​ពិតជា​មិនមែន​បញ្ហា​ទេ​។ បញ្ហា​ត្រង់​ថា គាត់​មិនអាច​រកបាន​ជ័យជម្នះ​ក្នុងការ​ប្រកួត​”​។​
​ ​
លោក ហ្គា​ឌី​អូ​ឡា បាន​បន្ថែមថា “​ប្រសិនបើ​អ្នកឈ្នះ គ្រប់គ្នា​នឹង​និយាយថា ល្អ​ហើយ​ទោះ និយាយ​របៀប​ណាក៏ដោយ​”​។​
​ ​
បច្ចុប្បន្ន ក្រុម Arsenal ត្រូវបាន​ដឹកនាំ​ជា​បណ្តោះអាសន្ន​ដោយ​អតីត​កីឡាករ ហ្វ្រេ​ដ​ឌី យុង​បឺ​ក (Freddie Ljungberg) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) និង​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery)

ទីតាំងផ្សាយពាណិជ្ជកម្ម