ប៉ូលិស​ថៃ​ចាប់ខ្លួន​ឃាតករស៊េរី​ដែលទើបចេញពី​គុក​

382
ចែករម្លែក

​ប៉ូលិស​ថៃ​បាន​ចាប់ខ្លួន​ឃាតករ​ស៊េរី​(​បន្តបន្ទាប់​)​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​សម្លាប់​មនុស្ស​ជា​ថ្មី នៅ​ពេល​តែ​៧​ខែ​បន្ទាប់​ពី​ត្រូវបាន​ដោះលែង​ពី​គុក​មុន​ពេល​កំណត់​។​

​ឃាតករ​ឈ្មោះ សំ​ឃី​ត ពូ​ម​ពួង​ត្រូវបាន​ចាប់ខ្លួន​នៅលើ​រថភ្លើង​មួយ​បន្ទាប់​ពី​មាន​ការតាមរក​ចាប់ខ្លួន​ក្រោយពី​សមត្ថកិច្ច​កំណត់​ថា​គាត់​ជា​ជនសង្ស័យ​នៅក្នុង​ការសម្លាប់​ស្ត្រី​​អ្នកបម្រើ​សណ្ឋាគារ​ម្នាក់​កាលពី​ថ្ងៃអាទិត្យ​នៅ​ខេត្ត​ខុន ឃែន ។​

​សំ​ឃី​ត ពូ​ម​ពួង ត្រូវបាន​ដាក់​ឈ្មោះ​ក្រៅ ថា “​ឃាតករ​Jack the Ripper​នៃ​ប្រទេស​ថៃ “​បន្ទាប់ពី​ត្រូវ​បាន​សំរេច​ឱ្យ​ជាប់​ទោស​ពី​បទ​សម្លាប់​ស្ត្រី​៥​នាក់​ដែល​ជា​អ្នក​ធ្វើការ​នៅ​​ក្លឹម​កម្សាន្ត​និង​ម៉ាស្សា​កាលពី​ឆ្នាំ​២០០៥ ។​

​បុរស​នេះ​ត្រូវបាន​ដោះលែង​កាលពី​ខែ​ឧសភា​ឆ្នាំនេះ បន្ទាប់​ពី​មន្ត្រី​ពន្ធនាគារ​កត់សំគាល់ឃើញ​បុរស​នេះ​ប្រព្រឹត្ត​ល្អ​នៅក្នុង​អំឡុង​ពេល​ជាប់ឃុំ​។​

​ប៉ូលិស​បាន​និយាយថា ស្ត្រី​ឈ្មោះ​រ៉ា​សាមី មូលី​ចាន បាន​ជួប​ជាមួយ​បុរស​ម្នាក់​តាម​អន​ឡាញ​ហើយ​បុរស​នោះ បាន​មក​រួមរស់​ជាមួយ​នាង​កាលពីដើម​ខែ​នេះ​។ នាង​បាន​និយាយ​​ប្រាប់​ប្អូនស្រី​និង​អ្នកជិតខាង​ថា នាង​បាន​គ្រោង​រៀបការ​ជាមួយ​បុរស​នោះ នៅ​ថ្ងៃទី​១៥​ខែ​ធ្នូ គឺជា​ថ្ងៃ​ដែល នាង​បាន​ស្លាប់​។ មិត្ត​ប្រុស​នេះ បាន​បាត់​ខ្លួន​ផង​ដែ​នៅថ្ងៃនោះ​។​

​តាមរយៈ​រូបថត​ដែល​នាង រ៉ា​សាមី មូលី​ចាន​បាន​បង្ហោះ​លើ​ហ្វេ​សប៊ុក បាន​នាំឱ្យ​ប៉ូលិស​សន្និដ្ឋានថា គាត់​(​បុរស​នោះ​)​ជា​ឃាតករ​ស៊េរី សំ​ឃី​ត ពូ​ម​ពួង ៕​ដោយ​៖​វាសនា​

ប៉ូលិស​ថៃ បាន​ចាប់​នាំខ្លួន សំ​ឃី​ត ពូ​ម​ពួង (​រូប​កណ្តាល​) បន្ទាប់ពី​ចាប់ខ្លួន​បាន នៅ​ស្ថានីយ​រថភ្លើង​ប៉ាក់ ចុន​

ទីតាំងផ្សាយពាណិជ្ជកម្ម