ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ត្រៀម​កញ្ចប់​ថវិកា​២៥០​លាន​ផោន​សម្រាប់​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ កសាង​ក្រុម

324
ចែករម្លែក

ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នឹង​គាំទ្រ​គ្រូបង្វឹក​លោក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer) នៅក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ នេះ​បើតាម​សេចក្តីរាយការណ៍​ជាច្រើន​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​ន័​រ​វ៉េ​សរូប​នេះ​គ្រោង​ទទួលបាន​ប្រាក់​២៥០​លាន​ផោន ដើម្បី​កសាង​ក្រុម​បិសាច ក្រហម ក្នុង​កិច្ចប្រឹងប្រែង ដើម្បី​នាំយក​ភាពជោគជ័យ​មកកាន់​ព​ហុ​កីឡដ្ឋាន Old Trafford ជាថ្មី​។​
​ ​
តាម​កាសែត The Sun បាន​ឲ្យ​ដឹងថា លោក សូល​ស្យែ​រ នឹង​ត្រៀម​នាំយក​កីឡាករ​ឆ្នើម​មួយចំនួន ដែល​អាច​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ដំបូង​តែម្តង ស្របពេល​កីឡាករ ចា​ឌិន សាន​ចូ (Jadon Sancho) របស់​ក្លិប Dortmund និង​កីឡាករ អឺ​លិ​ង ហាល​ឡែ​ន (Erling Haaland) ស្ថិតក្នុង​បញ្ជី សម្រាំង​របស់លោក​។​
​ ​
​គ្រូបង្វឹក​រូបនេះ​ចង់​កសាង​ទម្រង់​លេង​របស់លោក​នៅ​យូ​ណាយ​ធី​ត​ហើយ​គ្រោង​ផ្តល់ ឱកាស​ឲ្យ កីឡាករ​យុវជន បន្ទាប់ពី​បានផ្តល់​ពេលវេលា​ដល់​កីឡាករ​យុវជន​ដូចជា ម៉ា​សិន ហ្គ្រី​ន​វូដ (Mason Greenwood) វ័យ​១៧​ឆ្នាំ និង ប្រ៊ែ​ន​ឌិន វី​លលៀម (Brandon Williams) វ័យ​១៨​ឆ្នាំ​។​
​ ​
​លោក សូល​ស្យែ​រ បាន​និយាយថា “​យើង​នឹង​ពង្រឹង​ក្រុម​។ យើង​នឹង​នាំយក​កីឡាករ​ថ្មី​សម្រាប់ ក្រុម​នេះ​។ យើង​ត្រូវការ​ម្នាក់​ឬ​ពីរ​នាក់​ទៀត​។ ប៉ុន្តែ​វា​មិនចាំបាច់​ថា​ត្រូវបាន​នៅ​រដូវ​កាល​ទិញ ដូរ​នេះ​ទេ វា​ប្រហែលជា​នៅ​រដូវ​កាល​ទិញដូរ​រដូវក្តៅ​”​។​
​ ​
លោក សូល​ស្យែ​រ ហាក់ដូច​ជាមាន​ភាព​ប្រញាប់ប្រញាល់​មែនទែន បន្ទាប់ពី​មាន​ព័ត៌មាន​ថា កីឡាករ ហា​ឡែ​ន បាន​ជួប​តំណាង​របស់​ក្លិប Dortmund និង​ក្លិប RB Leipzig កាលពី​ប៉ុន្មាន​ថ្ងៃ កន្លងទៅនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

គ្រូបង្វឹក អូ​ឡេ ហ្គា​ន់​ណា សូល​ស្យែ​រ (Ole Gunnar Solskjaer)

ទីតាំងផ្សាយពាណិជ្ជកម្ម