លោក ឌី​ឌី​យេ ដេ​សំ :​ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ គួរ​ពិចារណា​ផ្ទេរ​ចេញពី​ឆេ​ល​ស៊ី

523
ចែករម្លែក

​លោក ឌី​ឌី​យេ ដេ​សំ (Didier Deschamps) បាន​ទទូច​ឲ្យ​ខ្សែប្រយុទ្ធ​បារាំង អូ​លី​វើ ហ្ស៊ី​រូ (Oliver Giroud) ចាក​ចេញពី​ក្លិប​ឆេ​ល​ស៊ី ដើម្បី​រក​កៅអី​ក្នុង​ក្រុម​ជម្រើសជាតិ​បារាំង​សម្រាប់​ការប្រកួត​យូរ៉ូ ២០២០( Euro 2020) ។​
​ ​
​ហ្ស៊ី​រូ បានចាប់ផ្តើម​ស្ទើរ​គ្រប់ការ​ប្រកួត​លើកលែងតែ​ការប្រកួត​បើកឆាក ខណៈពេល​លោក ដេ​សំ បាន​ដឹកនាំ​ក្រុម​បារាំង​លើក​ពាន​វើ​ល​ខាប់​កាលពី​ឆ្នាំ​២០១៨ ហើយ​កីឡាករ​រូបនេះ​បន្ត​នៅ​ជា​ខ្សែ ប្រយុទ្ធ​ដ៏​ពេញនិយម​ក្នុងការ​ប្រកួត​ជម្រុះ European 2020 ផងដែរ​។​
​ ​
ប៉ុន្តែ​រឿងរ៉ាវ​វា​មិន​ដូចគ្នា​ទេ​ជាមួយ​ក្លិប​ឆេ​ល​ស៊ី ខ្សែប្រយុទ្ធ​វ័យ​៣៣​ឆ្នាំ​រូបនេះ​ពិបាក​ក្នុង​ការទទួល បានការ​ជឿជាក់​របស់​គ្រូបង្វឹក​ដូចជា​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ម៉ូ​រី​ស៊ី​យ៉ូ សារី (Mauricio Sarri) និង​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) ក្នុង​បី​រដូវ​កាល​ជាមួយ​ក្រុម​តោ ខៀវ​ឆេ​ល​ស៊ី​នេះ ដោយ​ចាប់ផ្តើមបាន​១៥​ប្រកួត​និង​លេង​ជា​កីឡាករ​បម្រុង​៣០​លើក​។​
​ ​
នៅ​រដូវ​កាល​នេះ រឿងរ៉ាវ​កាន់តែ​អាក្រក់​ជាងនេះទៅទៀត​សម្រាប់​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង រូបនេះ ស្របពេល​គ្រូបង្វឹក​លោក ឡាំ​ផាត បានផ្តល់​ឱកាស​ឲ្យ​លេង​ត្រឹម​២៨​នាទី​ប៉ុណ្ណោះ មកទល់ពេលនេះ ដែល​ធ្វើ​ឲ្យ​អនាគត​របស់​កីឡាករ​រូបនេះ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​។​
​ ​
លោក ដេ​សំ បាន​និយាយថា “​ហ្ស៊ី​រូ មិន​ខុសពី​កីឡាករ​ដទៃទៀត​ទេ ប្រហែលជា​ត្រូវ​ចាកចេញ​។ សា្ថ​នភា​ព​របស់គាត់​នៅ​ឆេ​ល​ស៊ី​គ្មានអ្វី​ប្រែប្រួល​ទេពីរ​ខែ​ចុងក្រោយ​នេះ​។ យក​ល្អ ហ្ស៊ី​រូ គួរតែ​ផ្ទេរ​ទៅ​ក្លឹប​ផ្សេង​ទី​ដែល​កីឡាករ​រូបនេះ​អាចមាន​ឱកាស​លេង​ច្រើន​។ ប្រសិនបើ​គាត់​មិន អាចមាន​ឱកាស​នៅ​ឆេ​ល​ស៊ី តាម​គំនិត​ខ្ញុំ​គួរ​រក​កន្លែង​ផ្សេង​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រូ (Oliver Giroud)

ទីតាំងផ្សាយពាណិជ្ជកម្ម