​ចាប់ផ្ដើម​ប្រកួត កីឡា​វ៉ូ​វី​ណា​ម ជើងឯក​ពិភពលោក លើក​ទី​៦ នៅ​កម្ពុជា​

451
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា លោក ស៊ូ​ម សារឿន ប្រធាន​សហព័ន្ធ​កីឡា វ៉ូ​វី​ណា​ម​កម្ពុជា និង​អ្នកតំណាង សហព័ន្ធ វ៉ូ​វី​ណា​ម​ពិភពលោក នា​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ បាន​អញ្ជើញ​ចូលរួម ក្នុងឱកាស​បើក​ព្រឹត្តិការណ៍ ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជើងឯក​ពិភពលោក លើក​ទី​៦ “The 6th WVVF World Vovinam Championships 2019” ជា​ផ្លូវការ​។​

ទិដ្ឋភាព​បើក​ការប្រកួត​

​លោក ស៊ូ​ម សារឿន បាន​មានប្រសាសន៍ថា សហព័ន្ធ បាន​ស្នើសុំ​ការអនុញ្ញាត ពី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ទទួលបាន​ការអនុញ្ញាត​ពី រាជរដ្ឋាភិបាល ឲ្យ​សហព័ន្ធ​វ៉ូ​វី​ណា​ម​កម្ពុជា ទទួល​រៀបចំ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជើងឯក​ពិភពលោក លើក​ទី​៦ នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៩ សហព័ន្ធ ក៏បាន​ដំណើរការ​រៀបចំ ដោយមាន ៤៤ វិញ្ញាសា រួមមាន ១២ វិញ្ញាសា​សម្តែង ផ្នែក​បុរស​មាន ១៧ ចែកជា​២ ឯកត្តជន​មាន ៧ វិញ្ញាសា ក្រុម​នីមួយៗ អាច​ចុះឈ្មោះ​បានតែ ៤ ជា​ក្រុម​មាន ៨​វិញ្ញាសា ក្រុម​នីមួយៗ អាច​ចុះឈ្មោះ​បានតែ ៥ ។​

ទិដ្ឋភាព​បើក​ការប្រកួត​

​លោក​បាន​បន្តថា វិញ្ញាសា​សម្តែង​ផ្នែក​នារី មាន ១១ ចែកជា ២ ឯកត្តជន មាន ៥ វិញ្ញាសា ក្រុម​នីមួយៗ អាច​ចុះឈ្មោះ​បានតែ ៣ ជា​ក្រុម មាន ៦ វិញ្ញាសា​ក្រុម​នីមួយៗ អាច​ចុះឈ្មោះ​បានតែ ៤ ។ ចំពោះ​វិញ្ញាសា​សម្តែង​នេះ កម្ពុជា​សង្ឃឹម​ច្រើន ក្នុងការ​ដណ្តើមយក​មេ​ដាយ ព្រោះ​យើង​បាន​ត្រៀម លក្ខណៈ​គ្រប់គ្រាន់ រយៈពេល ៧ ខែ ក្រោម​ការជួយ​ឧបត្ថម​គាំទ្រ ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលមាន​អគ្គនាយក​កីឡា ជា​សេនាធិការ​។​ ​វិញ្ញាសា​ប្រយុទ្ធ ផ្នែក​បុរស​មាន​ ១១ ​ប្រភេទ​ទម្ងន់ ក្រុម​នីមួយៗ​ចុះឈ្មោះ​បានតែ ៦​ប៉ុណ្ណោះ និង​វិញ្ញាសា​ប្រយុទ្ធ ផ្នែក​នារី​មាន ៧ ប្រភេទ​ទម្ងន់ ក្រុម​នីមួយៗ អាច​ចុះឈ្មោះ​បានតែ​ប៉ុណ្ណោះ ចំពោះ​វិញ្ញាសា​ប្រយុទ្ធ កីឡាករ កីឡា​ការី​នី សុទ្ធ​តែមាន​វ័យក្មេង និង​បទពិសោធន៍ នៅមានកម្រិត ៥០ ភាគរយ មកពី​ជម្រើសជាតិ​ថ្នាល ក្រុម​កម្ពុជា បាន​បញ្ជូន​ប្រតិភូ ២ នាក់ គ្រូបង្វឹក ៥ នាក់ កីឡាករ ១៥ នាក់ និង​កីឡាការិនី ១០ នាក់​។​

​មាន​ប្រទេស​ចូលរួម ២៤ នាក់ រួមទាំង​កម្ពុជា សរុប​កីឡាករ កីឡាការិនី ២១៧ នាក់ រួមមាន អា​ហ្វ​ហ្គា​នី​ស្ថាន អាល់​ហ្សេ​រី បង់​ក្លា​ដេ​ស កម្ពុជា អេ​ហ្ស៊ី​ប បារាំង ជប៉ុន ឥណ្ឌា ឥណ្ឌូណេស៊ី អ៊ីរ៉ង់ អ៊ីរ៉ាក់ Ivory Coast ឡាវ លី​ប៊ី មី​យ៉ាន់​ម៉ា នេ​ប៉ាល់ ប៉ា​គី​ស្ថាន ហ្វីលីពីន រ៉ូ​ម៉ា​នី រុស្ស៊ី សិង្ហ​បុរី តៃវ៉ាន់ ថៃ និង វៀតណាម ក្នុងចំណោម​ប្រទេស ទាំង ២៤ នេះ មានតែ​ប្រទេស​វៀតណាម និង​ប្រទេស​អាល់​ហ្សេ​រី ដែលជា​ប្រទេស​ខ្លាំង ២ តែម្តង​៕v

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ