សម្ពោធ​ដាក់ឱ្យ​ដំណើរការ “​វិថី​លក់​ម្ហូបអាហារ​” ជា​ផ្លូវការ

456
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: “​វិថី​លក់​ម្ហូ​អាហារ​” ខេត្តកំពត ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវ ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​ល្ងាច​ថ្ងៃទី​១៨​ខែធ្នូ មុនពេល​បុណ្យ​សមុទ្រ​មកដល់​ក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

​សូមជម្រាបថា “​វិថី​លក់​ម្ហូបអាហារ​” ជា​កន្លែង​មួយ​ដែល​ភ្ញៀវទេសចរ នឹង​ទទួលបាន​នូវ​៖
​ទី​១.​ម្ហូបអាហារ​ដ៏​ឈ្ងុយឆ្ងាញ់ មានឱជារស ចម្អិន​ថ្មីៗ​(​ក្តៅៗ ស្រស់ៗ​) និង​មាន​អនាម័យ​សម្រាប់​បរិភោគ បំពេញ​ថាមពល ជំនួសភាព​នឿយហត់ ក្រោយ​ដំណើរ​កម្សាន្ត​របស់​ពួកគាត់ ។​
​ទី​២.​ទស្សនីយភាព ប្លែកៗ​បន្ថែម ដូចជា​របៀប​ឬ​សិល្បៈ​នៃ​ការ​ចម្អិន​អាហារ សិល្បៈ​នៃការតុបតែងម្ហូបអាហារ​របៀប នៃ​ការបម្រើ​សេវាកម្ម និង​របៀប​បរិភោគ
​ទី​៣.​បានដឹង បាន​យល់ និង​បាន​ភ្លក់ នូវរស​ជាតិ​អាហារ​ប្លែកៗ​ប្រចាំ​តំបន់ ពិសេស អំពីទំនៀមទម្លាប់ ក៏ដូចជាអត្ថប្រយោជន៍ នៃប្រភេទ​គ្រឿងផ្សំ​នីមួយៗ​។​

“​វិថី​លក់​ម្ហូបអាហារ​” នេះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​វិស័យ​ទេសចរណ៍​ខេត្តកំពត និង​ក្លាយជា​ផលិតផល​ទេសចរ​ណ៍​ថ្មី​មួយ​សម្រាប់​ខេត្តកំពត ក៏ដូចជា​ដល់​សេដ្ឋកិច្ច​មូលដ្ឋាន ពិសេស​អាជីវក​រមូល​ដ្ឋា​ន​តែម្តង​៕ ល​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម