ជនជាតិ​ចិន​៥​នាក់​ផឹកស៊ី​រហូតដល់​ស្រវឹង​ប្រើ​អំពើហិង្សា ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនបង្កម្នាក់​

414
ចែករម្លែក

ដោយ​: សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​: សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​៥​នាក់ ក្រោយពី​នាំគ្នា​ផឹកស៊ី​រហូតដល់​ស្រវឹង​ហើយ​ប្រើ​អំពើហិង្សា នៅ​ចំណុច​ហាង​ខារ៉ាអូខេ​មួយកន្លែង​យីហោ​រាត្រី​ប្រជុំ​មិត្ត​។​ ​ហេតុការណ៍​ហិង្សា​នេះ កើតឡើង​ក្នុងភូមិ​ស្វាយទាប ឃុំ​ត្រ​ពាំ​ជោ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ឲ្យ​ដឹងថា មុនពេល​កើតមាន​អំពើហិង្សា ម្ចាស់​ហាង​ខារ៉ាអូខេ​មានឈ្មោះ សន សឹម ប្រុស​អាយុ​៤៧​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​បានមក​រាយ៍​ការ​ដល់​សមត្ថកិច្ច​ថា មាន​បុរស​ជា​ជន​ជាតិចិន​៥​នាក់ ដែល​បាននាំគ្នា​មក​ផឹកស៊ី​ក្នុង​ហាង​របស់គាត់ រហូតដល់​ស្រវឹង ស្រាប់តែ​ឈ្មោះ​សាំង​ម៉េង​ភេទ​ប្រុស​អាយុ ៣៧​ឆ្នាំ ជា​ជន​ជាតិចិន ស្នាក់​នៅក្នុង​ក្រុមហ៊ុន​ដំណាប់​ស្វាយ​ភូមិ​ដំបង​វេញ ឃុំ​សង្កែ​សាទ​ប​ស្រុក​ឱ​រ៉ា​ល់​ខេត្តកំពង់ស្ពឺ
​បានធ្វើ​សកម្មភាព​វាយ​ទៅលើ​ឈ្មោះ​ឡ​យាន​ហ្វូ​ភេទ​ប្រុស​អាយុ​៥៦​ឆ្នាំ ស្នាក់​នៅក្នុង​ក្រុមហ៊ុន​ដំណាប់​ស្វាយ​ជាមួយគ្នា​។

​ប្រភព​បាន​បន្តថា ក្រោយមក​ឈ្មោះ​ឡ​យាន​ហ្វូ បាន​យក​កំណាត់ឈើ​វាយ​ទៅលើ​ឈ្មោះ​សាំង​ម៉េង​ចំក្បាល​ផ្នែក​ខាងមុខ បណ្តាល​ឲ្យ​រងរបួស​ដេរ​៦​ថ្នេរ​។ ក្រោយពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាមៗ បាន​ទៅដល់​កន្លែងកើតហេតុ​ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ទាំង​៥ នាក់មក​ធ្វើការ​សាកសួរ​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ឱ​រ៉ា​ល់​តាម​ការអះអាង​របស់​ឈ្មោះ​គឹម​ហៀ​ង​ភេទ​ប្រុស​អាយុ​៥៩​ឆ្នាំ ជា​អ្នកបកប្រែ​ឲ្យ​ជនជាតិ​ចិន​នៅ​ក្រុមហ៊ុន​ដំណាប់​ស្វាយ បាន​ប្រាប់ថា ឈ្មោះ​សាំង​ម៉េង​ជា​អ្នកបង្ក​ដេញ​វ៉ៃ​ទៅលើ​ឈ្មោះ​ឡ​យាន​ហ្វូ​មុន ក្រោយមក​ឡ​យាន​ហ្វូ បាន​រើស​កំណាត់ឈើ​វាយ​ទៅលើ​ឈ្មោះ​សាំង​ម៉េង បណ្តាល​ឲ្យ​រងរបួស​តែម្តង​។​

​ចំពោះ​ករណី​ខាងលើនេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឡ​យាន​ហ្វូ នៅ​អធិការដ្ឋាន​ជា​បណ្ដោះអាសន្ន ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម