ចោរ​គាស់​ហាង​គ្រឿង​សង្ហា​រឹម​មួយកន្លែង បាត់បង់​តែ​ទូរស័ព្ទដៃ ១​គ្រឿង​

425
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​វេលា​ម៉ោង​៧​និង​៣០​នាទី ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៩ ពេល​ឃើញ​ទ្វារ​កញ្ចក់​ហាង​លក់​គ្រឿង​សង្ហា​រឹម​គ្រប់​ប្រភេទ​មួយកន្លែង ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌ​បឹង​កេងកង​។

​ប្រភពព័ត៌មាន​បុគ្គលិក​ម្នាក់​ដែល​ស្នាក់​នៅក្នុង​ហាង​នោះបាន​រៀបរាប់​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៤​ទាបភ្លឺ ខ្លួន​បាន​ចុះមក​បើកទ្វារ​ឲ្យ​បុគ្គលិក​ផ្សេងទៀត​ចេញទៅ​ក្រៅ រួច​ហើយក៏​ចាក់សោរ​ឡើង​ទៅលើ​បន្ទប់​សម្រាក​បន្ត​ដូច​សព្វដង លុះដល់​វេលា​ម៉ោង​៧​ព្រឹក ស្រាប់តែ​ឃើញ​សោរ​ទ្វារ​កញ្ចក់​នោះ​ត្រូវបាន​លោក​ចោរ​គាស់​ចូល កកាយ រុក​រើ​អី​វែ​អីវ៉ាន់ ក្រឡុក​ក្រ​លៀត រាយប៉ាយ​ពេញ​ហាង​។

​បុគ្គលិក​ខាងលើ​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​ត្រួត​ពិនិត្យមើល​រួច សំភារៈ​ដែល​បាត់​មាន​ទូរស័ព្ទ ម៉ាក iPnoe 6Plus មួយគ្រឿង​តែប៉ុណ្ណោះ ចំណែក​ម៉ូតូ​និង​សំភារៈ​ផ្សេងទៀត ពុំមាន​ការបាត់បង់​ឡើយ​។ ហើយក៏​មិន​រំខាន​ដល់​សម្ថ​កិច្ច​មូលដ្ឋាន​ដែរ​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម