​កម្ពុជា ឈ្នះ​មេដាយមាស នា​ថ្ងៃ​ដំបូង នៃ​ជើងឯក​ពិភពលោក វ៉ូ​វី​ណា​ម​

533
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម ជើងឯក​ពិភពលោក លើក​ទី​៦ “The 6th WVVF World Vovinam Championships 2019” នា​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩ ដែលជា​ថ្ងៃ​បើកឆាក​ដំបូង អត្ត​ព​លិ​ក​កម្ពុជា បាន​ដណ្តើម​មេដាយមាស លើ​វិញ្ញាសា​សម្តែង​មេគុន​ដាវ ក្រុម​នារី​។​

កម្ពុជា នៅលើ​ឈ្នាន់ មេដាយមាស​

​សម្រាប់​កម្ពុជា ថ្ងៃ​ដំបូង ឈ្នះ​មេដាយ សរុប​ចំនួន ៨ គ្រឿង រួមមាន មេដាយមាស ១ គ្រឿង មេដាយប្រាក់ ៥​គ្រឿង និង​មេដាយសំរិទ្ធ ២​គ្រឿង​។ កីឡាករ លី បូរ៉ា​មី ទទួលបាន​មេដាយសំរិទ្ធ លើ​វិញ្ញាសា​មេ​គុនកាំបិត​ធំ បុរស កីឡាការិនី ប៉ាល់ ឆរ​ស្មី ទទួលបាន​មេដាយប្រាក់ លើ​វិញ្ញាសា​មេ​គុនកាំបិត​ធំ នារី កីឡាករ ម៉េ​ត សារី និង​កីឡាករ ម៉េ​ត សុភ​ក្ត្រា ទទួលបាន​មេដាយប្រាក់ លើ​វិញ្ញាសា​មេគុន​ដាវ ២ នាក់ និង​កីឡាការិនី ហ៊ឹម ដា​ណេ ទទួលបាន​មេដាយសំរិទ្ធ លើ​វិញ្ញាសា​ប្រយុទ្ធ ទម្ងន់ ៤៨ គ​.​ក្រ នារី កីឡាករ​កម្ពុជា ២ នាក់ ទទួលបាន​មេដាយប្រាក់ លើ​វិញ្ញាសា​ប្រយុទ្ធ ដូចគ្នា​៕v

កម្ពុជា នៅលើ​ឈ្នាន់ មេដាយមាស​