បើក​ការប្រកួត​កីឡា​កាយសម្ព័ន្ធ ជើងឯក​ជាតិ និង​ពានរង្វាន់ ឯកឧត្តម ថោង ខុន​

509
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​បើក​ការប្រកួត​ជើងឯក​ជាតិ ឆ្នាំ​២០១៩ និង​ពានរង្វាន់​ឯកឧត្តម ថោង ខុន នៅ​ថ្ងៃទី​១៩ ហើយនឹង​បញ្ចប់ នៅ​ថ្ងៃទី​២៤ ធ្នូ ២០១៩ នេះ​។ ជាមួយនឹង​ការចាប់ផ្ដើម​នេះ សហព័ន្ធ បាន​បើក​វគ្គ​សិក្ខាសាលា រយៈពេល ២ ថ្ងៃ ដើម្បី​បំប៉ន​ដល់ មន្ត្រី​បច្ចេកទេស​របស់ខ្លួន ។​

​លោក ណ​យ ផា​ណា អគ្គលេខាធិការ របស់​សហព័ន្ធ បាន​ឲ្យ​ដឹងថា មន្ត្រី​បច្ចេកទេស ដែល​ចូលរួម​ក្នុង​សិក្ខាសាលា មាន ចំនួន ២០ រូប ហើយ​អ្នក​ឧទ្ទេសនាម សម្រាប់​វគ្គ​នេះ មាន​លោក ណ​យ ផា​ណា ផ្ទាល់ រួមជាមួយ​លោក សោ សុ​ផេង និង​លោក វាស សារិទ្ធ ដែលជា​ចៅក្រម​កម្រិត​អន្តរជាតិ របស់​កម្ពុជា​។​

ទិដ្ឋភាព​ដំណើរការ វគ្គ​ចៅក្រម​កាយសម្ព័ន្ធ​

​លោក​អគ្គលេខាធិការ បានបញ្ជាក់​បន្ថែមថា នេះ​ជា​ទម្លាប់​មួយ​របស់ សហព័ន្ធ ព្រោះ​តាមរយៈ​សិក្ខាសាលា​នេះ ចៅក្រម នឹង​បំពេញការងារ បាន​ដោយ​សុក្រឹត និង​មាន​តម្លាភាព ។ លោក​ទទួលស្គាល់ថា មុនពេល​ប្រកួត ឆ្នាំនេះ អ្វីៗ ហាក់​ដំណើរការ​មិនសូវ​ល្អ ដោយសារតែ​លោក ផ្ដល់ឱកាស​ឲ្យ​ក្មេងៗ រៀនធ្វើការ ពិសេស​ការរៀបចំ​ព្រឹត្តិការណ៍​ប្រកួត​តែម្ដង​។​

​លោក​បាន​បន្តថា បើ​មិនមាន​ការចាប់ផ្ដើម​ទេនោះ លោក​នឹង​នៅតែ​បន្ត​រែកពុន ការងារ​តែម្នាក់ឯង​ដដែល​។ ឆ្នាំនេះ មិនសូវ តែ​ឆ្នាំក្រោយៗ ពួកគេ​នឹងធ្វើ​បានល្អ ជាមិនខាន​ឡើយ ។ សម្រាប់​កីឡា​កាយសម្ព័ន្ធ មាន ២ ប្រភេទ គឺ​កាយសម្ព័ន្ធ​អា​អេ​រ៉ូ​ប៊ិក (Aerobic Gymnastic) និង​ការ​សម្ព័ន្ធ​អារ​ទី​ស្ទិ​ក (Astistic Gymnastic) ។ ក្នុង​មួយ​ប្រភេទ បែង​ចែកជា​វិញ្ញាសា បន្ថែមទៀត ។

ទិដ្ឋភាព​ដំណើរការ វគ្គ​ចៅក្រម​កាយសម្ព័ន្ធ​

មាន​រាជធានី ខេត្ត​ចំនួន​៤ គឺ ខេត្តកំពង់ឆ្នាំង តាកែវ ក្រចេះ និង រាជធានី​ភ្នំពេញ បាន​បញ្ជូន​កីឡាករ កីឡាការិនី​របស់ខ្លួន មក​ចូលរួម​ប្រកួត ។ កីឡាករ កីឡាការិនី ដែល​ចូលរួម​ប្រកួត មាន​ចំនួន ៦៤ រូប គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ កន្លងមក​ដែរ ។​

​លោក​បាន​បន្តថា ប្រសិនបើ​បើកទូលាយ​នោះ នឹងមាន​អ្នកចូលរួម​ច្រើន តែដោយសារ​ថវិកា មាន​កម្រិត​នោះ ទើប​សហព័ន្ធ​កម្រិត​យក ចំនួន​ប៉ុណ្ណេះ ។​

​លោក ថោង ខុន ដែលជា​ប្រមុខ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ បាន​ឩ​ប​ត្ថ​ម្ភ​ថវិកា​ជាច្រើន សម្រាប់​បន្ថែម​លើ​ប្រាក់រង្វាន់ ដល់​ជ័យលាភី ៕v

ទីតាំងផ្សាយពាណិជ្ជកម្ម