នគរបាលប៉ុស្តិ៍បឹងកេងកងទី២​ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់​បន្ទាប់ពីឆក់ទូរស័ព្ទគេចមិនរួច

281
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ នគរបាលប៉ុស្តិ៍បឹងកេងកងទី២ ឃាត់ខ្លួនជនសង្ស័យចំនួួន២នាក់បន្ទាប់ពីឆក់ទូរស័ព្ទគេចមិនរួច កាលពីយប់ថ្ងៃទី១៨ ធ្នូ ២០១៩វេលាម៉ោង៨និង៣០នាទី កើតឡើងនៅចំណុចមុខផ្ទះលេខ១១៩ផ្លូវ៣០៤ ក្រុម១៨ភូមិ០៣ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ។

ជនសង្ស័យឈ្មោះហេង ចន្ទម៉ាប់ ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរស្នាក់នៅ ផ្ទះជួលលេខ០៧ ផ្លូវ៣៧១ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ មុខរបរកម្មកររត់តុ (អ្នកបើកម៉ូតូ)។ ឈ្មោះសុខ ចំរើនភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់សំណង់មិនរៀបរយ ក្នុងវត្តព្រយូរវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មុខរបរគ្មាន (អ្នកឆក់)។

ជនរងគ្រោះឈ្មោះSUMMER IQBALភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិប៉ាគីស្ថាន ស្នាក់នៅផ្ទះ១២៥អាផ្លូវ១១៣ក្រុម៤ ភូមិ០៥សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរពាណិជ្ជករ។ វត្ថុតាងដកហូតមានម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៥ ពាក់ផ្លាកលេខភ្នំពេញ1CX5597 និងទូរសព្ឌដៃមួយគ្រឿង ម៉ាកIphon 7plusពណ៌ខ្មៅ (ប្រគល់អោយជនរងគ្រោះវិញ)៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម