សិក្ខាសាលាការកសាងចក្ខុវិស័យរួម​សម្រាប់ការកំណត់ និងបែងចែក​តំបន់គ្រប់គ្រងលើឧទ្យានជាតិ​ព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន»​ ខេត្តសៀមរាប

408
ចែករម្លែក

ដោយ:គូលែន/សៀមរាប ៖ នៅរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នេះ មានរៀបចំ សិក្ខាសាលាការកសាងចក្ខុវិស័យរួមសម្រាប់ការកំណត់ និងបែងចែកតំបន់គ្រប់គ្រងលើឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ដោយមានការចូលរួមពីលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា សិក្ខាសាលានេះមានគោលបំណង ដើម្បីបន្ថែមធាតុចូលមួយចំនួន ក្នុងការកំណត់បែងចែកតំបន់គ្រប់គ្រង ក្នុងតំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន ក្នុងការកំណត់តំបន់គ្រប់គ្រងឱ្យត្រូវតាមមុខងារជីវៈចម្រុះ ភូមិសាស្ត្រ តម្រូវការសង្គម វប្បធម៌ និងសេដ្ឋកិច្ច ដែលទាំងនេះជាយុទ្ធសាស្រ្តមួយសម្រាប់ការពារ អភិរក្ស និងប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តភាព។

លោកអភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះក្រសួងបរិស្ថាន ដែលតែងតែយកចិត្តទុកដាក់លើការការពារ អភិរក្សធនធាន ធម្មជាតិ ជាពិសសតំបន់ឧទ្យានជាតិព្រះជ័យ វរ្ម័ន-នរោត្តម ភ្នំគូលែន ដែលជាបេតិកភណ្ឌវប្បធម៌ មានអាយុកាលយូរអង្វែងមកហើយ សម្រាប់ជាប្រយោជន៍ដល់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយៗទៀត ដែលការគ្រប់គ្រងនេះ ទាមទារឲ្យមានការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់លើវិស័យបរិស្ថានសម្រាប់ការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ហើយក៏ជាផ្នែកមួយក្នុងការធានាឲ្យមានចីរភាពសម្រាប់កិច្ចការពារ ថែរក្សា និងគ្រប់គ្រងទាំងធនធានព្រៃឈើ និងឧទ្យានជាតិភ្នំគូលែន។

លោកក៏ បានបន្ថែមថា ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ បានផ្តល់នូវមូលដ្ឋានផ្លូវច្បាប់សម្រាប់កំណត់ បែងចែក តំបន់គ្រប់គ្រងក្នុងប្រព័ន្ធតំបន់ការពារធម្មជាតិ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រងតំបន់នីមួយៗ និងការការពារពេញលេញ នៃទីតាំងនានា ដែលផ្តល់តម្លៃខ្ពស់ដល់ការអភិរក្ស ការប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តភាពនៅក្នុងតំបន់ ដែលមានតម្លៃអេកូឡូស៊ីទាប ប៉ុន្តែមានតម្លៃសេដ្ឋកិច្ចខ្ពស់ និងរាប់បញ្ជូលទាំងការចូលរួម និងផលប្រយោជន៍សហគមន៍មូលដ្ឋាននានា៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម