ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ប្រគល់រថយន្តជាង៥ម៉ឺនដុល្លារ ដល់អ្នកលក់ឆ្នើម

682
ចែករម្លែក

ដោយ៖បញ្ញាសាស្ត្រ/ភ្នំពេញ៖ ក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានធ្វើពិធីប្រគល់រថយន្ត Ford Ranger Wildrak ម៉ូដែលឆ្នាំ ២០២០ មួយគ្រឿងតម្លៃ ជាង៥ ម៉ឺនដុល្លារដល់អ្នកលក់ឆ្នើមរបស់ខ្លួនកាលពីពាក់កណ្តាលខែធ្នូ ២០១៩ កន្លង ផុតទៅថ្មីៗនេះ នៅThe Premier Center Sen Sok ទល់មុខផ្សារទំនើបអ៊ីអន២។

លោកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ខូអិលធីឌី បានឲ្យ ដឹងថា ចំពោះរថយន្ត Ford Ranger Wildrak ម៉ូដែលឆ្នាំ ២០២០ ដេលមានតម្លៃ ជាង ៥ម៉ឺនដុល្លារផ្ដល់ជូនអ្នកស្រី ហួម ធីតា គឺមិនមានការចាប់ឆ្នោតអ្វីឡើយ។ ប៉ុន្តែឆ្លងកាត់ ការវាយតម្លៃយ៉ាងសុក្រឹតបំផុត។ ក្នុងនោះដែរចំណុចពិសេសក្នុងការវាយតម្លៃរួម មាន ការកុម្ម៉ង់ទិញប្រចាំខែ ចាប់ពីខែសីហា មកយុទ្ធសាស្រ្ដធ្វើទីផ្សារ ការដឹកនាំក្រុម និងការ បូសផេកប្រចាំខែ។

សូមជម្រាប រង្វាន់រថយន្ត Ford Ranger Wildrak ម៉ូដែលឆ្នាំ ២០២០ មួយគ្រឿង បានទៅលើអ្នកស្រី ហួម ធីតា មកពីខេត្តបាត់ដំបង។ ក្រៅពីប្រគល់រថយន្តទំនើប ១គ្រឿងដល់អ្នកលក់ឆ្នើមហើយនោះក្រុមហ៊ុនគ្រឿងសម្អាង ដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ក៏បានប្រគល់ម៉ូតូ និងទូរស័ព្ទជាច្រើនគ្រឿងទៀតដើម្បីលើក ទឹក ចិត្តដល់ នារីទាំងអស់ឲ្យចេះរកស៊ីដោយខ្លួនឯង ដើម្បីទទួលបានចំណូល បន្ថែមសម្រាប់គ្រួសារ។

បច្ចុប្បន្ននេះក្រុមហ៊ុន ដាណាទ្រី ខេមបូឌា ខូអិលធីឌី មានតំណាងចែកចាយ២៤ ខេត្តក្រុង៦ម៉ឺននាក់សុទ្ធសឹងតែជាស្រ្ដី។ ចំណែកឯស្រ្តីឆ្នើមប្រមាណជិត៤ពាន់នាក់ ទៀត សុទ្ធតែជាអ្នកជោគជ័យខ្លាំងលើមុខជំនួញរបស់ខ្លួនផងដែរ៕