ភោជនីយដ្ឋាន សានតាហ្វេ ពង្រីក សាខាទី២របស់ខ្លួនក្នុងផ្សារជីពម៉ុងណូរ៉ូម៉ល

463
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ដើម្បីសម្រួលដល់ការរស់នៅតាមបែបសង្គមស៊ីវិល័យ និងផ្គត់ផ្គង់តាមតម្រូវការអតិថិជន ហាង អាហារសម្រន់ សានតាហ្វេ (SANTAFE) បានពង្រីកសាខាទី២របស់ខ្លួន នៅក្នុងផ្សារទំនើមជីពម៉ុងជាន់ទី៣ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៩ ធ្នូ២០១៩ ក្រោមវត្តមានអញ្ជើញចូលរួមពីលោកស្រី សៀង ច័ន្ទហេង អគ្គនាយិការក្រុមហ៊ុន ហេង អភិវឌ្ឍន៍ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីសម្ពោធ លោក ស្រី សៀង ច័ន្ទហេង បានអោយដឹងថា ការបើកសាខា ថ្មីរបស់ សានតាហ្វេ គឺជាការរួមចំណែក ជាមួយរាជរដ្ឋាភិបាល ពង្រីក​នូវសាខា និង ផ្សារដើម្បីបំរើដល់ប្រជាពលរដ្ឋរបស់យើង។ ការបើកដំណើរការផ្សារជីពម៉ុង ក៏ដូចជា ហាងអាហារ សានតាហ្វេ (SANTAFE) នៅថ្ងៃនេះ គឺមានការរួមចំណែក អភិវឌ្ឍន៍ ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលអោយកាន់តែទ្វេរឡើងថែមទៀត ធ្វើអោយ ប្រជាជន មានភាពសប្បាយរីករាយ សម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសគឺការសម្រួលដល់ការហូបចុកនូវអាហារបែបសុខភាពនេះផងដែរ។

លោក ហ៊ុន បូរិទ្ធ នាយកក្រុមហ៊ុន សុភាវ័ន្ត អិនវេសមិនស៍ បានអោយដឹងថា ហាង អាហារ សានតាហ្វេ (SANTAFE) ដែលមានរស់ជាតិដើមមកពីសហរដ្ឋអាមេរិក ត្រូវ បានក្រុមហ៊ុនរបស់លោករៀបចំកែឆ្នៃ ដើម្បីតម្រូវតាមរស់ជាតិបែបអាស៊ី។ លោកបន្ត ថា អ្វីដែលអាចទាក់ទាញសម្រាប់ភ្ញៀវរបស់ សានតាហ្វេ (SANTAFE) បានរហូត ពង្រីកសាខាបែបនេះ អាហាររបស់លោក ផ្តោតទៅលើ អាហារដែលមានគុណភាព រូបរាងម្ហូប អនាម័យ និង តំលៃមានលក្ខណៈសមរម្យ។ ចំណុច ពិសេស របស់ សានតាហ្វេ (SANTAFE) គឺជា អាហារសុខភាព ហើយតំលៃថោកសមរម្យ ចំណុច ទាំង នេះហើយទើបអាចទាក់ទាញអតិថិជនរបស់ខ្លួនអោយកាន់តែច្រើនឡើងៗ រហូត បានពង្រីកសាខា។

លោកបានប្រាប់ថាបន្តថា ក្នុងមួយថ្ងៃសាច់ស្តេករបស់ សានតាហ្វេ យ៉ាងហោចណាស់លក់បាន៤០០ចាន ក្នុងមួយថ្ងៃ នេះគិតត្រឹមតែសាច់ស្តេកប៉ុណ្ណោះ មិនទាន់រាប់បញ្ចូលនូវមុខម្ហូបផ្សេងៗដូចជាសាច់គោ និងអាហារជាច្រើនមុខទៀត ដោយសារតែតម្រូវការបែបនេះ ទើបលោកសម្រេចចិត្តបើកសាខាទី២ ​បន្ថែមទៀត ក្នុងរយៈពេលមិនដល់មួយឆ្នាំផង។

លោក អ្នកគ្រប់គ្រងទូទៅ សានតាហ្វេ (SANTAFE) បានប្រាប់ថា ដោយសារមើល ឃើញថា វិស័យភោជនីយដ្ឋានមានភាពរីកដុះដាលនៅក្នុងប្រទេសកម្ពុជា មានភាពរីក ចម្រើន។ ទី២នោះគឺអតិថិជនមានតម្រូវការច្រើនមែនទែន លើការបរិភោគ អាហារ ស្តេក។ ហើយការបើកនេះគឺចង់អោយប្រជាជនកម្ពុជាបានស្គាល់អ្វីទៅ ដែលហៅ ថា សាច់ស្តេក ព្រោះស្តេកពីមុនមកគេគិតថាថ្លៃ ប៉ុន្តែសម្រាប់ស្តេក នៅហាង សានតាហ្វេ របស់យើងមិនថ្លៃទេ គឺអាចទទួលយកបាន។ សានតាហ្វេ ជាប្រ៊េនបែបអន្តរជាតិ ដែល ក្រុមហ៊ុនបានទិញពីប្រទេសថៃ គិតមកដល់សព្វថ្ងៃ សានតាហ្វេ បានជាង ១០០សាខា ហើយនៅប្រទេសថៃ។ នេះជាលើកទី១ ហើយដែលប្រ៊េនខ្នាតអន្តរជាតិបាន មកបើក សាខានៅក្នុងប្រទេសកម្ពុជា៕