ពង្រាយខ្សែភ្លើងឆក់សត្វកណ្តុរភ្លាត់ស្នៀតឆក់ស្លាប់ខ្លួនឯង

299
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុដោយសារដើរជាន់ខ្សែអាគុយ ដែលខ្លួនដាក់ពង្រាយសម្រាប់ឆក់សត្វ កណ្តុរយកទៅលក់ កាលពីម៉ោង៨ ទីកនកលះយប់ថ្ងៃ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំនុចបឹងតាប្រាច ស្ថិត ក្នុងភូមិអន្សងសក ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ឡុង យោធាវីរះ អធិការនគរបាលស្រុកឯកភ្នំបាន ឱ្យដឹងថា ជនរង គ្រោះ ឈ្មោះ សម ចាន់ថន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរធ្វើស្រែនៅភូមិ-ឃុំ កើតហេតុ ខាងលើ។

លោកអធិការស្រុកបានឲ្យដឹងទៀតថា ជនរងគ្រោះបានដើរ ពង្រាយខ្សែលួសដោយប្រើភ្លើងអាគុយរដើម្បីឆក់សត្វកណ្តុរនៅយប់នោះ តែអកុសលស្រាប់តែ ដើរជាន់លើខ្សែ ភ្លើង ដែលដាក់បណ្តាលឱ្យឆក់ស្លាប់តែម្តង។

លោកអធិការស្រុកបានបន្តថា ក្រោយធ្វើលោសល្យវិច័យរួចទើបសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងអាគុយពិតមែន។ សាកសពបានប្រគឲ្យយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម