ការិយាល័យជំនាញបញ្ជូនជន​សង្ស័យ​​​​​​ពីរនាក់ទៅតុលាការពី​​បទចែកចាយគ្រឿងញៀន​

333
ចែករម្លែក

ដោយៈគ្រញូង/បាត់ដំបង ៖ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀនកាលពីរសៀលថ្ងៃទី១៩ខែធ្នូបានបញ្ជូនជនសង្ស័យពីរនាក់ទៅតុលាការពីបទចែកចាយ​គ្រឿង​ញៀនក្រោយពេលកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើសនៃស្នងការនគរបាលខេត្តបានឃាត់ខ្លួនកាលពី
ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចភូមិចម្ការ សំរោង១សង្កាត់ ចម្ការសំរោង ក្រុងបាត់
ដំបង ខេត្តបាត់ដំបង។

លោក សុខ និមល នាយការិយាល័យស្តីទីប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថា ជន
សង្ស័យទាំងពីរនាក់មាន ឈ្មោះឡាំ ចិនអាង ភេទប្រុសអាយុ២៦ឆ្នាំ ភូមិគោកត្រប ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

វត្ថុតាង ដែលសមត្ថកិច្ច ចាប់យករួមមាន ឈ្មោះជិន សុរ៉ាត់ភេទប្រុសអាយុ៣៣ឆ្នាំនៅភូមិបេងឃុំអន្លង់វិលស្រុកសង្កែដកហូតវត្ថុតាងរួមមានថ្នាំញៀនប្រភេទម៉ាទឹកកក​ICEចំនួន២ថង់ទម្ងន់១,០២ក្រាម ទូរស័ព្ទដៃ២គ្រឿង និងសម្ភារៈ សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងឈ្មោះ កែវ សុភ័ក្ត្រ ភេទប្រុសអាយុ៣០ឆ្នាំនៅភូមិជ្រៃកោងសង្កាត់ស្លាកែតក្រុងបាត់ដំបង ដកហូតបានទូរស័ព្ទដៃ១គ្រឿង។

លោកនាយការិយាល័យបានបន្តថា បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង និងវត្ថុតាងមួយចំនួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម