សាខាកាកបាទក្រហមកម្ពុជាខេត្ត​បន្ទាយាន៧យប្រគល់ផ្ទះជូនប្រជា​ពលរដ្ឋក្រីក្រ

276
ចែករម្លែក

ដោយ៖ប,ជ័យ/បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋមួយគ្រួសារមានជីវភាពទីទាល់ក្រ ហើយរងគ្រោះភ្លើងឆេះផ្ទះអស់ទៀត នៅភូមិអូអណ្តូងកើត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយ មានជ័យត្រូវបានសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យសង់ផ្ទះជូន ។

ពលរដ្ឋនោះមានប្តីឈ្មោះ ម៉ិច តូន អាយុ៤៤ឆ្នាំ ប្រពន្ធឈ្មោះ ខៀវ សុផៃ អាយុ៣៧ឆ្នាំ មានកូនចំនួន៤នាក់ បានរងគ្រោះដោយសារភ្លើងរាលឆេះផ្ទះកាលពី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ កន្លងមក ។

តាមសំណើររបស់សាមុីខ្លួននិងអាជ្ញាធរមូលដ្ឋានហើយក្រុមប្រតិបត្តការសាខាកាកបាទក្រហមខេត្ត បានចុះប៉ាន ប្រមាណ គ្រួសារខាងលើឃើញថាគ្រួសារនេះមានលក្ខណៈ​សម្បត្តិក្រីក្រ គ្មានរបបច្បាស់លាស់ចំណូលមិនទៀងទាត់ រស់នៅក្នុងសភាពក្រីក្រ មិនមានមុខរបរច្បាស់លាស់ ចំណូលតិចតួចតែសមាជិកគ្រួសារច្រើន។

ថែមទាំងមានកូន ពិការម្នាក់ទៀត ។ដោយស្ថានភាពទីទាល់ក្រ គ្មានទីពឹងនេះទើបសាខាកាកបាទក្រហមខេត្ត បានអោយក្រុមជាងសាងសង់ផ្ទះថ្មីមួយខ្នងមានទំហំ ៤ គុណ៧ ម៉ែត្រ កម្ពស់៣,៨ ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បាតចាក់បេតុង សង់ផ្ទាល់ដី។ ចំណាយថវិការអស់ចំនួន ១.៧៧៥ ដុល្លារសរអា ។

នាថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៩ លោក លី សារី ប្រធានស្តីទីគណៈកម្មាធីការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យនិងក្រុមការងារ បានអញ្ចើញធ្វើពិធីប្រគល់ផ្ទះនេះ និងបានផ្តល់អំណោយមនុស្សធម៌ បន្ថែមរួមមាន អង្ករ ៥០ kg ត្រីខ១០ កំប៉ុង មី១កេះ ប្រេងឆា មុង ភួយ សារុង ក្រមា អាវយឺត ទឹកស៊ីអ៊ីវ ធុងជ័រ ចានបាយ ស្លាបព្រារ កន្ទេលជ័រ ឆ្នាំង និងថវិការមួយចំនួន ។

លោក លី សារី ប្រធានស្តីទីសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ថា៖ ផ្ទះថ្មីដែលបានប្រគល់ជួនពេលនេះ គឺជាផ្ទះមនុស្សធម៌ទី៥ ដែលមានលក្ខណៈសមរម្យហើយរឹងមាំដែលអាចកាត់បន្ថយភាពងាយរងគ្រោះ និងពិតជាបានលើកកំពស់តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តព្រឹទ្ធបណ្ឌិត ប៊ិន រ៉ានី ហ៊ុនសែន ជាប្រធានដឹកនាំ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម