គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៩ធ្នូបង្ក​ឲ្យមនុស្សស្លាប់ម្នាក់និងរបួស៤នាក់

371
ចែករម្លែក

ដោយៈសាវរក្ស/ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសបានបញ្ជាក់ដោយគិតពីរសៀលម៉ោង២ ថ្ងៃទី១៨ ដល់ម៉ោង ២រសៀលថ្ងៃ ទី ១៩ ខែធ្នូ ឆ្នាំ២០១៩ មនុស្សម្នាក់ស្លាប់និងបង្កឲ្យមានមនុស្សរបួសធ្ងន់-ស្រាល ៤ នាក់ ( ស្រី ២ នាក់) ក្នុងគ្រោះថ្នាក់៤លើក។

របាយការណ៍បន្តថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្ក ឲ្យ មានការ ខូចខាត យានយន្ត សរុប ជាច្រើនគ្រឿង ក្នុងនោះមានម៉ូតូ, រថយន្តតូច-ធំ និងយានផ្សេងៗជាច្រើនគ្រឿងទៀត ។

រីឯមូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីបើកបរលើសល្បឿន កំណត់, មិនគោរពសិទ្ធ បត់មិន ប្រកាន់ស្តាំជាដើម។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោកទូទាំងប្រទេសថ្ងៃនេះ បានបញ្ជាក់ថា គ្រោះថ្នាក់ ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួសសរុប ចំនួន៥នាក់ នៅថ្ងៃទី១៨ ខែធ្នូ នេះ គឺ កើតឡើង ដោយសារហេតុការណ៍ប៉ះទង្គិចចំនួន៤លើក៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម