ពិធី​ការិនី រតនា បង្ហាញ​គ្រឿងអលង្ការ​ស្រោច​ខ្លួន​

559
ចែករម្លែក

​ភ្នំពេញៈ​មិនមែន​ទៅ​ញាំ​ការ​ឡើយ ពិធី​ការិនី​ស្រស់ស្អាត រតនា បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី ធំ​មួយ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន NNP កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៩​។ អ្វីដែល​គួរគត់សម្គាល់ នាង​បញ្ចេញ​គ្រឿងអលង្ការ​ចិញ្ចាចចិញ្ចែង​ពេញ​ខ្លួន​។​

​កាលពី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ក្រុមហ៊ុន​ដា​ណា​ទ្រី ខេ​ម​បូ​ឌា ត្រេ​ន​ឌី​ង ខូ​អិ​ល​ធី​ឌី បាន រៀបចំមហា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ ដោយមាន​ផ្តល់ជូន​រង្វាន់​រថយន្ត​ទំនើប​មួយគ្រឿង ម៉ូតូ ទូរស័ព្ទដៃ និង​ពានរង្វាន់​រាប់រយ​គ្រឿង ដល់​អ្នកលក់​ឆ្នើម​ម្ចាស់​ដេប៉ូ​ឆ្នើម​និង​អ្នក​ចែកចាយ​ឆ្នើម​ទូទាំង ប្រទេស​ប្រមាណ​ជាង ៣០០០​នាក់ ដោយមាន​ការចូលរួម​ពី លោកស្រី ឪ វណ្ណឌី​ន​រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។

​កម្មវិធី​នេះ​ត្រូវបាន​ជ្រើសរើស អ្នកនាង មាស សុវណ្ណ​រតនា ជា​ពិធី​ការិនី និង លោក សាល ជា​ពិធីករ ក្នុងការ​ដំណើរ​កម្មវិធី​ពេញ​មួយថ្ងៃ​។ ជាមួយគ្នា​នោះ ពិធី​ការិនី​ស្រស់ ស្អាត​រូបនេះ បានបង្ហាញ​វត្ត​យ៉ាង​ស្រស់ស្អាត​អមដោយ​គ្រឿង​ពេជ្រ​ពេញ​ខ្លួន ដែល​ល្បី​ថា ទើបតែ​ទិញ​ខ្សែក ក្រវិល និង ចិញ្ចៀន តម្លៃ​រាប់ម៉ឺន​ដុល្លារ​។​ទស្សនិកជន​និង​មហា ជន​មើលឃើញ​នាង​លេចធ្លោ តែម្តង​នា​ថ្ងៃនោះ​។

​ពិធី​ការិនី រតនា បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១៦ ខែធ្នូ ថា រាល់​ការងារ​ម្តងៗ​ដែល​នាង​ធ្វើ ពិធីការ​នោះ មិនសូវ​ពាក់​គ្រឿង​ពេជ្រ​អ្វី​ច្រើន​តាម​ខ្លួន​ឡើយ​។ ទើបតែ​លើក​នេះ ប៉ុណ្ណោះ​នាង ពាក់​គ្រប់គ្រឿង​ពេញ​ខ្លួន សម្រាប់ធ្វើ​ការងារ និង ចូលរួម​អបអរ​កម្មវិធី​របស់​ក្រុមហ៊ុន​គ្រឿង NNP នេះ​។ នាង​សូមបញ្ជាក់ថា ដោយសារតែ​តុបតែង​ខ្លួន​ឱ្យ​ស្អាត និង លេចធ្លោ​លើក​នេះ​ដោយ សារ​តែ​នាង​ក៏​ជា​តារា​ម្នាក់​តំណាងឱ្យ​ក្រុមហ៊ុន​នេះហើយ​ចំណូល​របស់​នាង​មួយ​ភាគ​ធំ មាន​លុយ​បាន​ទិញ​ពេជ្រ​ពាក់​នោះ ក៏​ដោយ សារតែ​ក្រុមហ៊ុន​នេះ​ផងដែរ​។

​អ្នកនាង មាស សុវណ្ណ​រតនា បាន​បញ្ជាក់ថា មួយ​រយៈពេល​ប៉ុន្មាន​ខែ​ជាប់​គ្នា​នាង​តែង តែទទួលបាន​ការងារ​ជា​ពិធី​ការិនី​ជាប់​រហូត និង​ធ្វើការ​ស្នូល​រាល់​ថ្ងៃជា​អ្នក​ទីផ្សារ​។ អ្វីដែល​ពិសេស សម្រាប់​នាង​នោះ នាង​មក​ជោគជ័យ​លើ​មុខ​ជំនួញ​អន​ឡាយ​មួយទៀត​ជាមួយនឹង​ក្រុមហ៊ុន គ្រឿងសម្អាង NNP ។ ក្រោយពី​ជឿជាក់ និង​ទុកចិត្ត​ហើយ​នាង​បោះទុន​លើ​មុខ​ជំនួញ​នេះ កាត់​ស្តុក​ផលិតផល​ក្នុង​ខណ្ឌ​ដូនពេញមួយ​ដោយបានបោះ​ទុន​ប្រមាណ​បួន​ម៉ឺន​ដុល្លារ​។ នាង​មិន​ត្រឹម តែ​បោះ​ដុំ​និង​ចែកចាយ​ផលិត​ឱ្យ​អ្នកតំណាង​របស់​នាង​ឡើយ តែ​នាង​ខំប្រឹង​លក់​តាម​អន​ឡាយ បន្ទាប់​ការងារ​សិល្បៈ សូម្បីតែ​យប់​ម៉ោង​គេង​សម្រាក់​ក៏​ខំប្រឹង​លក់​ដែរ​។​

​តារា​រូបនេះ ត្រូវបាន​មហាជន​សរសើរ​នាង ព្រោះ​នាង​ខំប្រឹងរ​កដោយ​ពេលទំនេ​រ​ខំ​លក់​ឥ​វ៉ាន់ អន​ឡាយ លក់​ផ្លៃ​ទុរេន​ពី​ចម្ការ​នៅ​កំពត និង​ឆ្លៀតពេល​ធ្វើជា​ពិធី​ការិនី​ក្រៅ​ម៉ោង​តាម​កម្មវិធី នានា​។ ថ្មីៗ​នេះដែរ នាង​ឧស្សាហ៍​ធ្វើ​ការងារ​សង្គម និង​ចូលរួម​សកម្មភាព​សប្បុរសធម៌​នានា​។ សព្វថ្ងៃនេះ អ្នកនាង រតនា មាន​ទីផ្សារការងារ​សិល្បៈ​ល្អ​ជាង​មុន​ខណៈ​នាង​កំពុងតែ​កាន់តំណែង ជា​អ្នក​ទីផ្សារ និង​សារព័ត៌​មាននៅ​ក្រុមហ៊ុន TNB ៕ ដោយៈ បូ​រិ​ន

ទីតាំងផ្សាយពាណិជ្ជកម្ម