ក្រុម​យក​ព័ត៌មាន​តាម​សម្តេចនាយក​រដ្ឋមន្ត្រី​ជួបជុំគ្នា​ហូបបាយ​សាម​គ្កី​អបអរ​ឆ្នាំ​ថ្មី​

551
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖ នៅ​រាត្រី​ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ​២០១៩​នេះ ក្រុម​អ្នកសារព័ត៌មាន​មកពី​តាម​ស្ថាប័ន​ព័ត៌មាន​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​សុទ្ធតែជា អ្នក​តាម​យក​ព័ត៌មាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ជួបជុំគ្នា​ទទួលទាន​អាហារ​សាមគ្គី​នៅ​ហាង​មួយកន្លែង​ក្នុង​រាជធានី ភ្នំពេញ ។ ការទទួល​ទាន​អាហារ​នេះ​ជាការ​ជួបជុំគ្នា​អបអរ​ឆ្នាំ​ថ្មី​ដែល​ឈានចូល​មកដល់​នាពេលខាងមុខ ។​

​ការទទួល​ទាន​អាហារ​សាមគ្គី​ក្នុងពេល​រាត្រី​ដ៏​សែន​មនោ​រម្យ​នោះ​មានការ​អញ្ជើញ​ចូលរួម​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​លោក អ៊ាង សុផល្លែត រដ្ឋលេខា​ធិ ការ​ក្រសួងបរិស្ថាន និង ជា​ជំនួយការ​ផ្ទាល់​សម្ដេច​តេ​ជោ ហ៊ុន សែន ។​

​ជាការ​កត់សម្គាល់​អ្នក​ព័ត៌មាន​ដែល​មកពី​ស្ថាប័ន​ព័ត៌មាន​ល្បីៗ​នៅក្នុង​ប្រទេស​កម្ពុជា​និង​សុទ្ធសឹង​ជា​អ្នកមាន​បទពិសោធន៍​លើ​វិស័យនេះ​ពេញ​មួយឆ្នាំៗ​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត​មិន​ថា​យប់ មិន​ថា​ថ្ងៃ មិន​ថា​ក្រោម​ដំណក់ទឹកភ្លៀង ឬ ក្រោម​កម្ដៅថ្ងៃ​នោះទេ​តែងតែ​បានធ្វើ​សកម្មភាព​យ៉ាង​យកចិត្ត​ទុក ដាក់​បំផុត​ដើម្បី​បំពេញ​កាត​ព្ធ​កិច្ច​យក​ព័ត៌មាន​អំពី​សកម្មភាព​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន មក​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ការ​ស្រស់ស្រូប​អាហារ​សាមគ្គី​របស់​ក្រុម​អ្នក​តាម​យក​ព័ត៌មាន​សម្តេច​តេ​ជោ ហ៊ុន សែន តែងតែ​ធ្វើ​ឡើងជា​រៀងរាល់​ដំណាច់ឆ្នាំ​ដើម្បី​ជាការ​រឹតចំណង​មិត្តភាព​និងផ្លាស់ប្ដូរ​បទពិសោធន៍និងផ្លាស់ប្តូរ​មតិយោបល់​មួយចំនួន​បន្ថែមទៀត​ដើម្បី​បម្រើ​លើ​វិស័យ​ព័ត៌មាន​ពិសេស​ការយក​ព័ត៌មាន​និង​សរសេរ​ព័ត៌មាន​អំពី​សកម្មភាពរបស់​សម្ដេច​ប្រមុខ​រាជរដ្ឋា ភិបាលនិងធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត​។​

​ក្នុងឱកាស​នោះ​ក្រុម​អ្នកសារព័ត៌មាន​ក៏បាន​ថ្លែងអំណរគុណ​ដល់​ចំពោះ​ក្រុមការងារ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន ដែល​តែងតែ​ជួយ​សម្របសម្រួល​ផ្ដល់ព័ត៌មាន និង​សម្របសម្រួល​បញ្ហា​ផ្សេងៗ​បង្ក​ភាពងាយស្រួល​ឲ្យ​អ្នកព័ត៌មាន​យក​ព័ត៌មាន​របស់​សម្តេច​តេ​ជោ​មក​ផ្សព្ វផ្សាយ ។ ក្រុម​អ្នកសារព័ត៌មាន​សង្ឃឹម​ថា​នៅ​ឆ្នាំ​ថ្មី២០២០​នេះ​នឹងមាន​កិច្ចសហការ​បែបនេះ​បន្ដទៀត​ដើម្បី​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​ដល់​អ្នកព័ត៌មាន​យក​ព័ត៌មាន​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​មកផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​និង​ជ្រួតជ្រៀប​បាន​កាន់​តែមាន​ប្រសិទ្ធភាព​បន្ថែមទៀត​ទៅកាន់​សាធារណៈមតិ​ពិសេស​ប្រជាពលរដ្ឋ​កម្ពុជា​។​

​ក្នុងឱកាស​ចូលឆ្នាំថ្មី​នេះ​ក្រុម​អ្នកសារព័ត៌មាន​តាម​សម្ដេចនាយក​រដ្ឋមន្ដ្រី​ក៏បាន​រួមគ្នា​គោរព​បួងសួង​ដល់​វត្ថុ​ស័ក្ដិ​សិទ្ធ​និង​ទេវតា​ថែរក្សា​ចក្រ​វា​ឡ​នេះ​តាម​បីបាច់​ថែ រក្សា​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំង​ក្រុមគ្រួសារ​មាន​សុខ​ភាពល្អ​បរិបូរ​ណ៌ ជន្មាយុ​យឺនយូរ កម្លាំងកាយ​មាំមួន ដើម្បី​បន្ដ​ដឹកនាំ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​និង​មាន​វឌ្ឍនភាព​កាន់តែ​ប្រសើរ​និង​ល្បី​រន្ទឺ​លើ​ឆាក​អន្ដរជាតិ​បន្ថែមទៀត​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម