សម្បទា​និក ស្រុក​ព្រៃ​ប្រសព្វ ខេត្តក្រចេះ ៣៥៦ គ្រួសារ ទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​

292
ចែករម្លែក

​ដោយៈ​មេសា​/​ភ្នំពេញៈ សម្បទា​និក​ចំនួន ៣៥៦ គ្រួសារ ស្មើនឹង ៤៣៤ ប័ណ្ណ និង ៣៦ ប័ណ្ណ សម្រាប់​ដី​រដ្ឋបាល​នៅក្នុង​ឃុំ ចំបក់ ស្រុក ព្រៃ​ប្រសព្វ ខេត្ត ក្រចេះ ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ជា​ម្ចាស់​ដីធ្លី​ពី គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និ ង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ជំហាន​២ (LASED II) ដែល​ពិធី​ប្រគល់ និង ទទួល​នោះ បានរៀបចំ ឡើង​កាលពី​ព្រឹក​ថ្ងៃ ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ ក្រោម​អធិបតីភាព លោក ឌុ​ច វន​ទី​តូ អនុរដ្ឋលេខាធិការ និង ជា​តំណាង លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ។​


​ការប្រគល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​សម្បទា​និក​នាពេលនេះ គឺ​បន្ទាប់ពី​សម្បទា​និក​បាន​បំពេញ​តាម​លក្ខខណ្ឌ នៃ កិច្ចសន្យា និង​ស្របតាម​អនុក្រឹត្យ​លេខ ១៩ អនក្រ​.​ប ចុះ​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០០៣ និង ប្រកា​សលេខ ២០០ ដន​ស​.​ប្រក ចុះ​ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០០៣ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ សម្បទា​និក​ដែល​ទទួលបាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​នៅក្នុង​ពិធី​នេះ​ទទួលបាន​ដី​លំនៅឋាន​ទំហំ ២០ គុណ ៥០​ម៉ែត្រ និង​ដី​កសិកម្ម​ទំហំ ១,៥ ហិច​តា ស្មើៗ​គ្នា​។​


​នៅក្នុង​ពិធី​នោះ គណៈអធិបតី​ក៏បាន​អញ្ជើញ​កាត់​ខ្សែរ​បូរ​ណ៌​ដាក់ឱ្យ​ប្រើប្រាស់​សាលារៀន អគារ​ស្នាក់នៅ​របស់​គ្រូបង្រៀន និង​គិលានុបដ្ឋាក​យិ​ការ អគារ​សហគមន៍ ប៉ុស្តិ៍​សុខភាព ផ្លូវ អណ្តូងទឹក ។​ល​។ និង​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ ៣០​ម៉ែត្រ ព្រមទាំង​ផ្លូវ​ចូលទៅ​ដី​កសិកម្ម​របស់​ស​ម្ប​ទានិ​ក​ផងដែរ​។


​គ្រួសារ​សម្បទា​និក​ទាំង​អស់​បាន​សម្តែង​ការ​សាទរ និង​ដឹងគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ សម្តេច អគ្គមហាសេនាបតី​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែលជា​និច្ចកាល​តែង​យកចិត្តទុកដាក់​ខ្ពស់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ត្រូវការ​ដី​ពិតប្រាកដ ដើម្បី​សង់​លំនៅឋាន​សមរម្យ បង្កបង្កើនផល និង​បាន​ប្តេជ្ញា​ក្នុងការ​បន្ត​ថែរក្សា​ដី​ដែល​ទទួលបាន​នេះ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត​៕ Kh

ពិធី​ប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី និង សម្ពោធ​សមិទ្ធផល​នានា នៃ គម្រោង LASED II នៅ​ឃុំ ចំបក់ ស្រុក ព្រៃ​ប្រសព ខេត្ត ក្រចេះ ( រូបៈ មន្ត្រី )

ទីតាំងផ្សាយពាណិជ្ជកម្ម