មី​គែល អា​តេ​តា ត្រៀម​ទទួលយក​ការងារ​បង្វឹក​នៅ​ក្លឹប Arsenal

490
ចែករម្លែក

លោក មី​គែល អា​តេ​តា (Mikel Arteta) ត្រៀម​ហក់​ចូល​ការងារ​បង្វឹក បន្ទាប់ពី​ក្លឹប Arsenal បានធ្វើ​ការចរចា​ជាមួយ​លោក​ជុំវិញ​តំណែង​អ្នកចាត់ការ​នៅ​ទំនេរ​។

​លោក វី​ណៃ វ៉េ​ន​កា​តេ​សាម (Vinai Venkatesham) នាយក​គ្រប់គ្រង​ក្លឹប Arsenal និង​លោក ហ៊ា​ស់ ហ្វា​មី (Huss Fahmy) ជា​អ្នកចរចា​កិច្ចសន្យា​ត្រូវបាន​គេ​ថត​ឃើញ​ចេញពីផ្ទះ​របស់លោក អា​តេ​តា នៅ​ព្រឹក​ព្រ​ហៀ​ម​ថ្ងៃអាទិត្យ​។

​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ ស៊ី​ធី​យកឈ្នះ​ក្រុម Arsenal នៅ​ទឹកដី Emirates ហើយ​ថ្នាក់ដឹកនាំ​ក្លឹប Arsenal បានធ្វើ​ដំណើរ​ទៅ​ក្រុង​ម៉េ​ន​ឆេ​ស្ទ័​រ ដើម្បី​ជួប​ជាមួយ​លោក អា​តេ​តា ដែលជា​ជំនួយការ​ទី ២ របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) ។

​ក្លឹប Arsenal សង្ឃឹមថា គ្រូបង្វឹក​បណ្តោះអាសន្ន​លោក ហ្វ្រ​ដ​ឌី យុង​បឺ​ក (Freddie Ljungberg) អាច​រក្សា​កៅអី​ដ៏​ក្តៅគគុក​នេះ​បាន​រហូតដល់​ពីរ​បី​សប្តាហ៍​ក្រោយ ឬក៏​យូរ​ជាង​នេះ​នៅ​រដូវក្តៅ មុនពេល​ក្លឹប​នេះ​ជ្រើសរើស​បាន​គ្រូបង្វឹក​ថ្មី​។

​កាលពី​ឆ្នាំ ២០១៨​លោក អា​តេ​តា នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​នឹងត្រូវ​បានតែងតាំង​ជា​អ្នក​ចាត់ ការ​ក្លឹប Arsenal ទៅហើយ បន្តា​ប់​ពី​នាយ​ប្រតិបត្តិ អ៊ី​វ៉ាន ហ្គា​ហ្ស៊ី​ឌី​ស (Ivan Gazidis) ផ្តល់ អាទិភាព​សម្រាប់​លោក ប៉ុន្តែ​សមាជិក​ថ្នាក់ដឹកនាំ​ផ្សេងទៀត​ស្លន់ស្លោ​ហើយ​សម្រេចចិត្ត ជ្រើស​រើសយក​គ្រូបង្វឹក​ដែលមាន​បទពិសោធ អ៊ូ​ណៃ អេ​មឺ​រី (Unai Emery)​ដែល​ក្លឹប​ទើបតែ បណ្តេញចេញ​កាលពីពេល​ថ្មីៗ​នេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក មី​គែល អា​តេ​តា (Mikel Arteta)

ទីតាំងផ្សាយពាណិជ្ជកម្ម