ជែ​មី កា​រ៉ា​ហ្គ័​រ សម្តែង​ភាព​មន្ទិល លើ កា​ឡូ អែន​សេ​ឡូត​ទី

423
ចែករម្លែក

ជែ​មី កា​រ៉ា​ហ្គ័​រ (Jamie Carragher) បាន​សម្តែង​ការភ្ញាក់ផ្អើល បន្ទាប់ពី​ក្លឹប Everton បានធ្វើការ ចរចា​បែប​វិជ្ជមាន​ជាមួយ​លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) ជុំវិញ​ការ​ក្លាយជា​អ្នក ចាត់ការ​បន្ទាប់​។

​លោក អែន​ឡូត​ទី គឺជា​គោលដៅ​កំពូល​របស់​ក្លឹប Everton ដែល​កំពុង​ប្រឹងប្រែង ដើម្បី​សម្រេច កិច្ចព្រមព្រៀង​ជាមួយ​គ្រូបង្វឹក​វ័យ​៦០​ឆ្នាំ​រូបនេះ​។ លោក អែន​សេ​ឡូត​ទី គឺជា​អតីត​គ្រូ​ប​ង្វឹ​ក្រុម Real Madrid Bayern Munich និង PSG ។ លោក អែន​សេ​ឡូត​ទី ដែល​ត្រូវបាន​បណ្តេញចេញ ក្នុងឋានៈ​ជា​គ្រូបង្វឹក​របស់​ក្រុម Napoli កាលពី​សប្តាហ៍​មុន​នោះ ត្រូវបាន​ពិចារណា​សម្រាប់ តំណែង​នៅ​ទំនេរ​របស់​ក្លឹប Arsenal ផងដែរ មុនពេល​ក្លឹប​នេះ​បាន​បង្កើន​កិច្ចប្រឹងប្រែង​ចរចា ជាមួយ​ជំនួយការ​គ្រូបង្វឹក​ស៊ី​ធី​គឺ​លោក មី​គែល អេ​តេ​តា (Mikel Arteta)​។

​ថ្លែង​កាលពី​យប់​ថ្ងៃ​ច័ន្ទ លោក កា​រ៉ា​ហ្គ័​រ បាន​និយាយថា “​ខ្ញុំ​ភ្ញាក់ផ្អើល​ដែល​លោក អែន​សេ​ឡូត​ទី នឹង​ទទួលយក​ការងារ​នេះ​។ នៅពេល​លោក ម៉ូ​ស៊ី​រី (Moshiri) ដឹកនាំ លោក អែន​សេ​ឡូត​ទី ធ្លាប់ជា​អ្នកចាត់ការ​កម្រិត​ហូលីវូដ​។ ខ្ញុំ​គ្មាន​បញ្ហា​ទេ​ការដែល​ក្លឹប​នេះ​ព្យាយាម​នាំយក​លោក មក​ដឹកនាំ​នោះ​”​។

​កា​រ៉ា​ហ្គ័​រ បន្តថា “​ខ្ញុំ​មិន​ប្រាកដថា គាត់​គឺជា​គ្រូបង្វឹក​ដែល​នឹង​បំពេញការងារ​ទៅតាម​ការចង់បាន របស់​ក្លឹប Everton នោះទេ​។ គាត់​គឺជា​អ្នកចាត់ការ​ដែល​អាចដឹកនាំ​ក្លឹប​កំពូលៗ​ក្នុង​ពិភព បាល់ទាត់​”​។

​កា​រ៉ា​ហ្គ័​រ លើកឡើងថា អ្នកគាំទ្រ​របស់​ក្លឹប Everton នឹង​សប្បាយចិត្ត ប៉ុន្តែ​ថា គ្រូបង្វឹក​ជើងចាស់ រូបនេះ​មិន​ប្រាកដជា អាច​លើក​ពាន​ក្នុង​លី​ក​ឬ​ឆេ​ម​ពាន​លី​ក​ជាមួយ​ក្លឹប Everton នោះទេ ហើយ​ការងារ​សំខាន់​សម្រាប់​អ្នកចាត់ការ​របស់​ក្លឹប Everton គឺ​ជួយ​ពួកគេ​ឡើងមក​លេខ​រៀង កំពូល​ទាំង​៦ ហើយ​ការលើក​ពាន​ជា​ជំហាន​បន្ទាប់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti)

ទីតាំងផ្សាយពាណិជ្ជកម្ម