ប៉ូលិស​ហុងកុង​បង្កក​ប្រាក់​១០​លាន​ដុល្លារ​អាម៉េរិក​ជា​ប្រាក់​សម្រាប់​ចំណាយ​លើ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​

506
ចែករម្លែក

​ប៉ូលិស​ហុងកុង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ធ្នូ​បាន​និយាយថា​ពួកគេ​បាន​បង្កក​ប្រាក់​ចំនួន​៧០​លាន​ដុល្លារ​ហុងកុង (១០​លាន​ដុល្លារ​អាម៉េរិក​) ពី​មូលនិធិ​ដ៏​ធំ​មួយ​សម្រាប់​ការបរិច្ចាគ​​ដើម្បី​ជួយ​ដល់​ក្រុមអ្នកតវ៉ា​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ហើយ​បាន​ចាប់ខ្លួន​សមាជិក​៤​នាក់​របស់​ក្រុម​អ្នកផ្តល់​លុយ ពី​បទ​ចោទប្រកាន់​លាង​លុយ​។​

​ប៉ូលិស​បាន​និយាយថា​ការស៊ើបអង្កេត​របស់​ពួកគេ​ផ្តោតលើ ប្រព័ន្ធ​អន​ឡា​ញ​Spark Alliance​ដែល​ជា​វេទិកា​មិន​រក​ប្រាក់​ចំណេញ​តាម​អ៊ី​ន​ធឺ​ណែ​ត​និង​ប្រមូលប្រាក់​បរិច្ចាគ​​ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​ក្រុម​អ្នក​រិះគន់​នយោបាយ​ប្រឆាំង​អាជ្ញាធរ​គាំទ្រ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​វា​គឺជា​វេទិកា​មួយ​ក្នុ​ដែល​បាន​ប្រមូល​ប្រាក់រា​ប់​លាន​ដុល្លារ​ដើម្បី​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​និង​ជួយ​ប្រជាជន​ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​នៅក្នុង​ការតវ៉ា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ នៅ​ទីក្រុង​នេះ ចាប់តាំងពី​ដើម​ខែ​មិថុនា​មក​។​

​ប៉ុន្តែ ប៉ូលិស​បាន​និយាយ​ដោយ​មិន​ផ្តល់​សេចក្តីលម្អិត​ថា ប្រាក់​បរិច្ចាគ​មួយចំនួន ត្រូវបាន​ប្រើប្រាស់​ដោយ​ម្ចាស់​មូលនិធិ​នេះ​សម្រាប់​ការវិនិយោគ​ផ្សេងទៀត​។​មនុស្ស​៤​នាក់ ដោយ​រួមទាំង​ប្រធាន​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​លាងលុយកខ្វក់​៕ ដោយ៖សុខា/sn

មាន​ការតវ៉ា​ប្រឆាំង​អស់​ពេល​ច្រើន​ខែ​នៅ​ក្រុង​ហុងកុង​តែ​អាជ្ញាធរ​បង្ក្រាប​មិន​ឈ្នះ ឥឡូវ​ផ្តោតលើ​ប្រភព​ហិរញ្ញវត្ថុ​វិញ​ម្តង​

ទីតាំងផ្សាយពាណិជ្ជកម្ម