ប្រមុខ​រាជរដ្ឋាភិបាល​៖​សុខសន្តិភាព​និង​ភាពរឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​បានបង្ហាញ​ច្បាស់​ថា​យើងកំពុង​​ដើរលើផ្លូវ​ត្រូវ​ពិតប្រាកដ​

490
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ​នៅ​ព្រឹក​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​បាន​បង្ហោះសារ​ដែល​បញ្ជាក់​ពី​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​នាំមក​នូវ​សុខសន្តិភាព​និង​ភាពរឹងមាំ​នៃ​កំណើនសេដ្ឋកិច្ច​ជាតិ​ដូច​ស​ព្វ​ថ្ងៃ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហោះ​សារ​ក្នុង​ហ្វេ​ស​បុក​ផ្លូវការ​របស់​សម្តេច​ទាំងស្រុង​ថា «​សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​? នៅសល់តែ ១១ ថ្ងៃ​ទៀត​ឆ្នាំថ្មី ២០២០​នឹង​មកដល់​។​សុខសន្តិភាព​និង​ភាពរឹងមាំ​នៃ​កំណើនសេដ្ឋកិច្ច​ជាតិ​សព្វថ្ងៃ​គឺ​បានបង្ហាញ​ច្បាស់​ថា​កម្ពុជា​យើង​កំពុងធ្វើដំណើរ​លើផ្លូវ​ត្រូវ​ពិតប្រាកដ​» ។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​យក​ឱកាស​នេះ​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ដល់​សប្បុរសជន​ទាំងអស់​,​ក្រុមហ៊ុន​ឯកជន​នានា​, អង្គការ​, សមាគម​, ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​បាន​ចូលរួម​វិភាគទាន​ជា​សម្ភារ​និង​ថវិកា​ក្នុង​ការសាងសង់​មន្ទីរពេទ្យ​កាល់ម៉ែត​របស់​កម្ពុជា​ឲ្យ​ក្លាយជា​មន្ទីរពេទ្យ​គំរូ​ជាតិ​ឈានមុខ​នៅ​កម្ពុជា​ដើម្បី​បម្រើសេវា​សុខាភិបាល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែមាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់បំផុត​។​

​ទន្ទឹមនឹង​នេះដែរ​ សម្តេច​ក៏បាន​សូម​អរគុណ​ដល់​បងប្អូន​និង​កូនក្មួយ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដែល​បាន​ផ្ញើ​សារ​ចូលរួម​ផ្តល់នូវ​កម្លាំងចិត្ត​និង​ក្តី​ស្រឡាញ់​រាប់អាន ដល់​សម្តេច​និង​ក្រុមគ្រួសារ​ក្នុងពេល​ដ៏​លំបាក​បំផុត​នេះ ហើយ​ព្រមទាំង​បាន​ជូនពរ​ដល់​ម្តាយក្មេក​សម្តេច​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ឲ្យបាន​ឆាប់​ជាសះស្បើយ​ដើម្បី​ជា​ម្លប់​ដ៏​កក់ក្តៅ​សម្រាប់​កូនចៅ​ទាំងអស់គ្នា​ ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម