ស្ត្រី​សង្គម​ផ្ដល់​តម្លៃ​និង​ចាត់ទុកថា​ជា​កម្លាំងចលករ​ដៃគូរ​មិនអាច​ខ្វះ​ជាមួយ​បុរស​

638
ចែករម្លែក

ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: ប្រកា​សដី​កែសម្រួល​សមាសភាព គណៈកម្មការ​សាខា​សមាគមន​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្តឧត្ដរមានជ័យ​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៩ លោកស្រី មាន សំអាន ប្រធាន​គណៈកម្មការ​ទី​៨​ព្រឹទ្ធសភា ប្រធាន​គណៈ​ចលនា​ស្ត្រី និង​ជា​អនុប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ បាន​លើកឡើងថា ស្ត្រី​ត្រូវបាន​សង្គម​ផ្ដល់​តម្លៃ និង​ចាត់ទុកថា​ជា​កម្លាំងចលករ​មួយ​ដ៏​រឹងមាំ​ជា​ដៃគូ​មិនអាច​ខ្វះ​បានជា​មួយ​បុរស ក្នុងការ​ចូលរួម​កសាង​សង្គមជាតិ ថែរក្សា សន្តិភាព និង​អភិវឌ្ឍន៍​ជាតិ​។​

​លោកស្រី​បន្តថា សមាគមន​នារី​កម្ពុជា បាន​ចាប់បដិសន្ធិ​ឡើង​តាំងពី ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ ជា​អង្ក​ការ​រ​មហាជន​មួយ ស្ថិតក្រោម​ការដឹកនាំរ​បស់​រាជរដ្ឋាភិបាល គិត​មកដល់ពេលនេះ​មាន​រយៈពេល​៤១​ឆ្នាំ​ហើយ​។ កន្លងមក​សកម្មជន​នារី​រាប់លាន​នាក់ បាន​ចូលរួមចំណែក​ក្នុងការ​កសាង​នូវ សុខសន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅ​ទូទាំងប្រទេស​។ ចំពោះ​សាខា​សមាគមន​នារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្តឧត្ដរមានជ័យ បាន​យកចិត្តទុកដាក់​យ៉ាង​សស្រាក់សស្រាំ បំផុស​ចលនា និង​ដឹកនាំ​ស្ត្រី​បំពេញភារកិច្ច​តាម​ផែនការ​សកម្មភាព​កន្ល​ង​មក​។

​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​បាន​លើកឡើងថា ដើម្បី​អនុវត្តតាម​គោលនយោបាយ​សមភាព​យេនឌ័រ​របស់​រាជរដ្ឋាភិបាល រដ្ឋបាលខេត្ត​បាន​យកចិត្តទុកដាក់​ជំរុញ និង​លើកទឹកចិត្ត​ស្ត្រី​បាន​ចូលរួម​ក្នុងតួនាទី​ធ្វើ​សេចក្តីសម្រេចចិត្ត​តាំងពី​ថ្នាក់​ខេត្ត​រហូតដល់​មូលដ្ឋាន​ក្នុងនោះ​រួមមាន​៖ ស្ត្រី​ជាស​មា​ជិ​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត នាយករង​រដ្ឋបាល​នាយករង​ទីចាត់ការ ប្រធាន អនុប្រធាន​ការិយាល័យ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ឃុំ​សង្កាត់​និង​មន្ត្រីរាជការ​ស៊ីវិល​ទូទាំង​ខេត្ត​ផងដែរ​។​

​លោក​បន្តថា ផ្អែកលើ​តួនាទី​ទាំងនេះ នឹង​រឹតតែ​ជួយ​ជំរុញ​មន្ត្រីរាជការ​ជានា​រី បានរួម​ចំណែក​កាន់តែ​សកម្ម​ថែមទៀត ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​ចាត់ទុក “ ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។​ហើយ​ការប្រកាស​កែសម្រួល​សមាសភាព​សមា​ជិ​ក​សាខាសមាគម​នារី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែលមាន​សមាសភាព និង​រចនាសម្ព័ន្ធ​ពី​ថ្នាក់​ខេត្ត ដល់​ថ្នាក់មូលដ្ឋាន ក្នុងការ​លើកកម្ពស់​ស្ថានភាព​ជីវភាព ឋានៈ តួនាទី​របស់​ស្ត្រី ចំណេះដឹង និង​ជំនាញ​តាម​តម្រូវការ ក៏ដូចជា​ចូលរួម​ដោះស្រាយ​នូវ​ក្តីកង្វល់ និង​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម