ប្រធានាធិបតី​បារាំង​សប្បាយ​បុណ្យ​ណូអែល​ជាមួយ​កងទ័ព​នៅ​អាហ្វ្រិក​

388
ចែករម្លែក

​ដោយ​គោរព​តាម​ទម្លាប់​នោះ ប្រធានាធិបតី បារាំង លោក​អេម​ម៉ានុយ​អែល ម៉ា​ក្រុង​នឹង​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​នៅ​ថ្ងៃ​សុក្រ​ទី​២០​ធ្នូ​ជា​ទាហាន​បារាំង​នៅ​បរទេស​ដោយ​​នៅ​ឆ្នាំ​នេះ ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​កូត​ឌី​វ័រ ស្របពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉ារីស ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ក្នុង​តំបន់​ប្រឆាំង​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​។​

​ដោយ​នៅ​ឆ្ងាយ​ពី​ការធ្វើ​កូដកម្ម​នៅ​ប្រទេស​បារាំង​នោះ លោក​ម៉ា​ក្រុង​នឹង​ទទួលទាន​អាហារ​ពេល​ល្ងាច​ដែល​ចម្អិន​ដោយ​មេ​ចុងភៅ​ផ្ទាល់ខ្លួន​របស់​លោក​ជាមួយ​កងទ័ព​ចំនួន​១.០០០ នាក់​នៅ​ឯ​មូលដ្ឋាន​យោធា​នៅ​ទីក្រុង​ព័រ ពូ​អេត​( Port-Bouet) ប្រទេស​កូត​ឌី​វ័រ ។​

​ការបះបោរ​របស់​ក្រុម​ជី​ហាដ​និយម​នៅ​ក្នុងប្រទេស​ក្រីក្រ​ជា​ច្រើន​នៅ​តំបន់​សា​ហែល​នៅ​អាហ្វ្រិក​នឹង​ក្លាយ​បញ្ហាសំខាន់​នៅក្នុង​របៀបវារៈ​របស់​លោក​ម៉ា​ក្រុង​។​នៅ​ប្រទេស​កូត​ឌី​វ័រ ​លោក នឹង​ជួប​ជាមួយ​ទាហាន​បារាំង​ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ប្រឆាំងនឹង​ភេរវកម្ម​កាលពី​ខែវិច្ឆិកា​នៅ​ប្រទេស​ម៉ាលី ជា​ទី​ដែល​ទាហាន​បារាំង​១៣​នាក់ បាន​ស្លាប់​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកនាំពាក្យ​កងទ័ព​បារាំង បាន​ប្រកាស​ថា​កងទ័ព​បារាំង​និង​កងទ័ព​សម្ព័ន្ធមិត្ត​អាហ្វ្រិក​របស់​ពួកគេ​នៅក្នុង​ខែ​នេះ បាន​វាយ​កម្ចាត់​ពួក​ជី​ហាដ ២៥​នាក់​ នៅក្នុង​ការវាយប្រហារ​ដាច់ដោយឡែក​មួយ​នៅ​ប្រទេស​ម៉ាលី​និង​បូ​គី​ណា​ហ្វ​សូ​៕​ដោយ​៖​សុខា​/sn

កាលពី​ឆ្នាំមុន ប្រធានាធិបតី​បារាំង លោក​អេម​ម៉ានុយ​អែល ម៉ា​ក្រុង​បាន​ប្រារព្ធ​ពិធី​បុណ្យ​ណូអែល​ជាមួយ​កងទ័ព​បារាំង​នៅ​ប្រទេស​ឆាដ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ