សណ្ឋាគារ Icehotel របស់ស៊ុយអែតអបអរខួប៣០ឆ្នាំរបស់ខ្លួនជាមួយបន្ទប់ពិសេសថ្មីចំនួន ១៥ និងប៉មឆ្លាក់ពីទឹកកកដ៏ពិសេស

628
ចែករម្លែក

សណ្ឋាគារ Icehotel របស់ស៊ុយអែតបានបើកទ្វារទទួលភ្ញៀវសម្រាប់រដូវរងាទី៣០របស់ខ្លួន ជាមួយបន្ទប់ពិសេសថ្មីចំនួន ១៥កាលពីថ្ងៃព្រហស្បតិ៍ទី១៩ធ្នូ។

រាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៨៩មក សណ្ឋាគារ Icehotel ត្រូវបានសាងសង់ឡើងវិញដោយប្រើតែព្រិលនិងទឹកកកប៉ុណ្ណោះនៅក្នុងភូមិជូកកាសចាវី ស្ថិតនៅចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រពីភាគខាងជើងតំបន់ទឹកកកអាក់ទិក ក្បែរច្រាំងទន្លេថន។

ដើម្បីអបអរខួបគម្រប់៣០ឆ្នាំ សណ្ឋាគារ Icehotel ឆ្នាំនេះបានចេញក្បាច់បន្ទប់ថ្មី សកម្មភាពថ្មី និង សូម្បីប៉មថ្មីមួយឆ្លាក់ពីទឹកកកនៅមាត់ទ្វារចូលទៀតផង។

វិចិត្រករមកពី១៦ប្រទេសបានប្រើប្រាស់ផ្ទាំងទឹកកក ៣០.០០០ ម៉ែត្រគូប ដើម្បីសាងសង់ប៉មនិងលម្អបន្ទប់ទាំង១៥ ដែលស្មើនឹងការ៉េម ១១០ លានដើម។

ពួកគេបានចំណាយពេលច្រើនសប្តាហ៍ដើម្បីសាងសង់សណ្ឋាគារនេះក្រោមការណែនាំរបស់នាយកថ្មីពោរពេញដោយការច្នៃប្រឌិត ឈ្មោះ លូកា រ៉ុនកូរ៉ូនី៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម