​អាជ្ញាធរ​ចុះ​ពិនិត្យ​ព្រៃ​សហគមន៍​ដែល​រង​ការកាប់​រាន​ហ៊ុមព័ទ្ធ​ធ្វើជា​កម្ម​សិទ្ធិ​

610
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ផ្នែក​និង​សង្កាត់រដ្ឋបាល​ព្រៃឈើ​រវៀង​កាលពី​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៩​បាន​ចូលរួម​ចុះ​ល្បាត​ព្រៃ​សហគមន៍​សំ​ព្រាង​ក្នុងភូមិ​សាស្ត្រ​ភូមិ​សំ​ព្រាង​ឃុំ​រតន​ស្រុក​រវៀង​។​កិច្ចការ​នេះ​ដឹកនាំ​ដោយ​លោក​មុយ​វុន​អភិបាលរង​ស្រុករ​វៀង​និង​អ្នកចូលរួម​មាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រមជាមួយ​គណកម្មការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​សរុប​មាន​១២​នាក់​។​

​ពេល​ក្រុមការងារ​មកដល់​ព្រៃ​សហគមន៍​ជាច្រើន​កន្លែង​ដែល​ទទួលរង​ការកាប់​រាន​ហ៊ុមព័ទ្ធ​ធ្វើជា​កម្ម​សិទ្ធ​។​ក្នុងនោះ​មាន​បី​កន្លែង​ធ្វើ​របង​ព័ទ្ធ​ដាំ​កូន​ស្វាយ​ចាន្ទី​បាន​ប្រហែលជា​៥​ខែ​កន្លងមកហើយ​និង​២​កន្លែង​ទៀត​កំពុង​ត្រួស​ព្រៃ​ខាងក្រោម​ដើមឈើ​ធំៗ​ក្នុង​គោលបំណង​កាត់​រំលំ​ឈើ​ធំៗ​នេះ​បន្តទៀត​។​

​ដោយឡែក​យើង​បាន​ជួប​ស្ត្រី​៣​នាក់​ជា​សមាជិក​សហគមន៍​ព្រៃឈើ​សំ​ព្រាង​កំពុង​ត្រួស​ព្រៃ​ហើយ​បាន​នាំយកមក​សួរនាំ​នៅ​សាលាឃុំ​ដោយ​ឱ្យ​មេឃុំ​មេភូមិ​ចូលរួម​ទទួលស្គាល់​លើ​កិច្ចសន្យា​ឱ្យ​ប្រគល់​ដីព្រៃ​នេះ​មក​សហគមន៍​គ្រប់គ្រង​វិញ​។​ចំណែក​ដី​៣​កន្លែង​ទៀត​កំពុង​ស្រាវជ្រាវ​រក​ម្ចាស់​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម