​អាវុធហត្ថ​បង្ក្រាប​ក្រុមចោរ​១​ក្រុម​គ្នា​១៤​នាក់​និង​ម៉ូតូ​ចម្រុះ​៧​គ្រឿង

324
ចែករម្លែក

​ដោ​យះ​ប​.​ជ័យ​/​បន្ទាយមានជ័យ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បង្ក្រាប​ក្រុមចោរ​១​ក្រុម​គ្នា​១៤​នាក់ និង​ម៉ូតូ​ចម្រុះ​៧​គ្រឿងក្នុង​ប្រតិបត្តិការ​នៅ​ម៉ោង​៧​យប់​ថ្ងៃទី​១៩​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ចំណុច​ផ្សារ​ត្រី​ស្ថិតនៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក​អនុសេនីយ៍ឯក​សសុ​ភក្ត្រា​ឱ្យដឹងថា​យោងតាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ដែល​បាត់​ម៉ូតូ​ជា​បន្តបន្ទាប់​និង​អនុវត្តន៍​តាម​បទបញ្ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បោ​ន​ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​រហូត​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​១៤​នាក់ ។

​មន្ត្រី​អាវុធហត្ថ​ខេត្ត​បាន​និយាយថា​ជនសង្ស័យ​ប្រុស​ទាំង​១៤​នាក់​នោះ​មាន ៖ -១- ឈ្មោះ លុន​លួត អាយុ​១៧​ឆ្នាំ​។​២​ឈ្មោះ​ឡា​ធី​អាយុ​៣៦​ឆ្នាំ​។​៣​ឈ្មោះ​ឆេង​សុ​វឿន​អាយុ​៤៤​ឆ្នាំ​។​-​ឈ្មោះ​ខាន់​សម្បត្តិ​មុនី​អាយុ​១៥​ឆ្នាំ ។​៥-​ឈ្មោះ ប៉ែន​ឡុង​ស៊ា​ង អាយុ​១៥​ឆ្នាំ ។​៦-​ឈ្មោះ ប៉ែន​ឆៃ​ណា​ម អាយុ​១៧​ឆ្នាំ​។ ៧-​ឈ្មោះ សុខ​គឹម​លៀន​អាយុ​១៥​ឆ្នាំ ។​៨-​ឈ្មោះ ហេង​បូរ៉ា អាយុ​១៧​ឆ្នាំ​។ ៩–​ឈ្មោះ សេង​បូរ៉ា អាយុ​២៧ ឆ្នាំ​។ ១០​ឈ្មោះ -​ឈាង​សុភាព អាយុ​២១ ឆ្នាំ ។​១១​ឈ្មោះ ឈុំ​ពេជ្រ​អាយុ​២៥​ឆ្នាំ ។​១២​ឈ្មោះ ជា​ឃុ​ល អាយុ​១៦​ឆ្នាំ​។ ១៣-​ឈ្មោះថា តា​រ៉ា អាយុ​១៤​ឆ្នាំ​និង​១៤​ឈ្មោះ សុខ គឹម​លៀង អាយុ​១៥​ឆ្នាំ ។​

​ជនសង្ស័យ​ទាំង​១៤​នាក់​នេះ​សុទ្ធតែ​ប្រុស​និង​រស់នៅក្នុង​ក្រុង​ប៉ោយប៉ែត​កម្លាំង​អាវុធហត្ថ​ដកហូត​វត្ថុតាង​រួមមាន​ម៉ូតូ​ចំរុះ​៧​គ្រឿង​និង​គ្រឿង​កាប់សាច់​ម៉ូតូ​មួយចំនួន​។​ក្រោយពី​បញ្ចប់​ការស៊ើបអង្កេត តាម​ការបំភ្លឺរ​បស់ជនស​ង្ស័​យ​បង្ហាញ​ពី​តម្រុយ​នៃ​បទល្មើស​យ៉ាង​ជាក់លាក់​ដូច្នេះ​ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​កាច់​សោ​រក​ម៉ូតូ​។​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាមច្បាប់​៕S/

​រូបថត ៖​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បង្ក្រាប​ក្រុមចោរ​១​សំបុក​គ្នា​១៤​នាក់ និង​ម៉ូតូ​ចំរុះ​៧​គ្រឿង (​រូប​៖ ប​.​ជ័យ​)​

ទីតាំងផ្សាយពាណិជ្ជកម្ម