ភ្លៀង​ខ្លាំង​បង្ក​​ទឹកជំនន់​យ៉ាង​ខ្លាំង​នៅ​បណ្តា​ខេត្ត​ភាគ​ខាងត្បូង​​ថៃ​

346
ចែករម្លែក

​ប្រទេស​ថៃ​ភាគ​ខាងត្បូង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ចាប់តាំងពី​ថ្ងៃ​អង្គារ​ទី​១៧​ធ្នូ​ដែល​បាន​បង្ក​ឱ្យ​មាន​ទឹក​ជំនន់​នៅ​តំបន់​ជាច្រើន ជាពិសេស​នៅ​ខេត្ត​យ៉ាឡា​ដោយ​ភូមិ​ចំនួន​៥១​នៅ​​ខេត្ត​នេះ ត្រូវបាន​ជន់​លិច​។​

​អភិបាលខេត្ត​យ៉ាឡា បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៩​ធ្នូ​ថា របាយការណ៍​ពី​ដំបូងៗ​មក​ពី​មន្ត្រី​ក្នុង​តំបន់​បាន​និយាយថា មនុស្ស​ជាង​៥.០០០ នាក់​មកពី​១.១២០​គ្រួសារ​នៅ​ខេត្ត​​បាន​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​។ ផ្លូវ​ចំនួន​៣​ត្រូវបាន​កាត់ផ្តាច់ ហើយ​សត្វ​ក្នុង​កសិដ្ឋាន​ជាច្រើន បាន​ងាប់​ឬ​បាត់​។​

​លោក​បាន​ប្រាប់​ពលរដ្ឋ​ឱ្យមាន​មានការ​ប្រុងប្រយ័ត្ន​និង​តាមដាន​ស្ថានភាព​ទឹកជំនន់ ឱ្យបាន​ដិតដល់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​និង​បាន​បញ្ជា​ឱ្យ​ក្រុម​មន្ត្រី​ពាក់ព័ន្ធ​​ដែល​រួមមាន ប៉ូលិស យោធា និង​បុគ្គលិក​សង្គ្រោះ​ឱ្យ​ប្រចាំ​ការសង្គ្រោះ​ដើម្បី​ផ្តល់​ជំនួយ​ដល់​អ្នកភូមិ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​និង​ជម្លៀស​ពួក​គេ​នៅពេល​ចាំបាច់​៕​ប្រែ​សម្រួល​៖​សុខា​/sn

ទឹក​ជំនន់​នៅ​ខេត្ត​ណារ៉ាត​ធី​វ៉ាត​ភាគខាងត្បូង​នៃ​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម