​សមត្ថកិច្ច​បញ្ជូន​កូន​តំណាងរាស្ត្រ​ម្នាក់​ជា​ថៅកែ​កា​រ៉ា​ស់​សាំង​និង​គ្រូបង្រៀន​ទៅ​តុលាការ

537
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​ប្រភពព័ត៌មាន​ច្បាស់​ការណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថ្លែង​ប្រាប់ថា​នៅ​ល្ងាច​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​នគរបាល​ខណ្ឌដង្កោ​នឹង​បញ្ជូន​ថៅកែ​កា​រ៉ា​ស់​សាំង​PTT​និង​គ្រូបង្រៀន​ទៅ​តុលាការ​ទាំង​២​នាក់​ដើម្បី​ចាត់ការ​តាមច្បាប់ ។

​ប្រភពព័ត៌មាន​ដដែល​បន្តថា​ថៅកែ​កា​រ៉ា​ស់​សាំង​គឺ​លោក​សារុន​វី​ថូ​រ៉ាត់​កូនប្រុស​លោក​តំណាងរាស្ត្រ​ម្នាក់​នឹង​សាកសួរ​ករណី​ប្រព្រឹត្ត​អំពើហិង្សា​។​ដោយឡែក​លោក​អ៊ឹម​សិរី​រដ្ឋ​នឹងត្រូវ​សាកសួរ​ករណី​ថតរូប​អាក្រាត​ក្នុង​បន្ទប់ទឹក​ខណៈ​ជា​ជនរងគ្រោះ​ក្នុង​អំពើហិង្សា​។​ទាំង​ថៅកែ​កា​រ៉ា​ស់​សាំង​និង​គ្រូបង្រៀន​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី​២០​ខែធ្នូ​នេះ​តាម​ដីកា​របស់លោក​សាយ​ណូ​រ៉ា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

​លោក​សារុន​វី​ថូ​រ៉ាត់​ត្រូវ​ជនរងគ្រោះ​ចោទប្រកាន់ថា​បាន​បញ្ជា​ឱ្យ​កូនចៅ​ព្រួត​វៃ​ស្ទើរ​ស្លាប់​ដោយ​អះអាងថា​បាន​លួច​ថត​នារី​ក្នុង​បន្ទប់ទឹក​កាលពី​យប់​ថ្ងៃទី​១៦​ខែធ្នូ ថ្មីៗ​នេះ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម