រថយន្ត​លុច​ស៊ី​ស​៤៧០​មួយគ្រឿង​រង​ការខូចខាត​ដោយ​បង្គ​ល​ថ្ម​រំលំ​សង្កត់​

991
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​រថយន្ត​លុច​ស៊ី​ស​៤៧០​ព័ណ៌​ខ្មៅ​១​គ្រឿង​ខូចខាត​បាក់​ដំបូល​ដោយសារតែ​បង្គោល​ស៊ីម៉ងត៍​រលំ​សង្កត់​ខណៈដែល​ម្ចាស់​ចត​ទុក​នៅលើ​ផ្លូវ​កំពង់​សាងសង់​។​ករណីនេះ​ពលរដ្ឋ​មាន​ចង្ងល់​ថា​តើ​អ្នកណា​ទទួលខុសត្រូវ​។​ហេតុការណ៍​នេះ​បានកើត​នៅតាម​ផ្លូវ​កំពុង​ជួសជុល​ម្តុំ​ឧតុនិយម​ភូមិ​២​សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះសីហនុ​កាលពី វេលា​ម៉ោង​១១​កន្លះ​ថ្ងៃត្រង់​ថ្ងៃទី​២០​ខែ​ធ្ន​ឆ្នាំ​២០១៩ ។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រាប់ថា រថយន្ត​លុច​ស៊ី​ស​៤៧០​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2M9395 សុំ​មិន​បង្ហាញ​ឈ្មោះ​ម្ចាស់​កម្ម​សិទ្ធ​ទេ​ព្រោះ​គាត់​ជា​ជនរងគ្រោះ​ដោយ​យថាហេតុ​។​ក្រៅពី​ខូចខាត​រថយន្ត​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​។

​(​សុំ​ប្រើពាក្យ​ថា​បង្គោល​ស៊ីម៉ង់​ត៍រលំ​សង្កត់​ទៅ​ចុះ​អាជ្ញាធរ​ក៏​មិន​ហ៊ាន​និយាយថា​បង្គោល​ភើ្ល​ង​ដែរ​ព្រោះ​ខ្លាច​មានប្រតិកម្ម​ពី​អគ្គិសនី​និង​រដ្ឋបាលខេត្ត​។​ព្រោះ​ពេលនេះ​រក​អ្នកទទួលខុសត្រូវ​លើ​សំណង​អត់​ឃើញ​ទេ​បាទ​)​ពេល​ផ្លូវ​កំពុង​សាងសង់​ថ្មី​ហើយ​ម្ចាស់​ឡាន​យកមក​ចត​មិន​មើល​នេះ​ជាយថាហេតុ​ទេ​)៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម