ផ្ទះ​លក់​ចាប់ហួយ​៤​នៅជាប់ៗ​គ្នា​នៅក្នុង​ក្រុងព្រះសីហនុ​រងគ្រោះ​ដោយ​អគ្គិភ័យ​

362
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​អគ្គិភ័យ​ឆេះ​ផ្ទះ​លក់ដូរ​ចាប់ហួយ​របស់​ប្រជាពលរដ្ឋ​នៅ​ជិត​ស្ពាន​សេ​តេ​ក្នុងភូមិ​២​សង្កាត់​លេខ​៣​ក្រុង​-​ខេត្ត​ព្រះសីហនុ​នៅ​កាលពី​វេលា​ម៉ោងជាង​៤ ទាបភ្លឺ ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៩ ។

​សមត្ថកិច្ច​ដែល​អន្តរាគមន៍​ជួយ​ពន្លត់​ឱ្យដឹងថា​មាន​ទីតាំង​លក់ដូរ​ទំនិញ​ចាប់ហួយ​និង​ទំនិញ​ផ្សេងៗ​ចំនួន​៤​កន្លែង​ត្រូវបាន​អគ្គិភ័យ​ឆេះ​បំផ្លាញ​។​ប៉ុន្តែ​មិនមាន​មនុស្ស​រងគ្រោះថ្នាក់​ទេ​ភ្លាមៗ​នៅ​មិនទាន់​ដឹង​ពី​ដើមហេតុ ដែលនាំអោយ​មាន​អគ្គិភ័យ​នេះ​នៅឡើយ ។

​តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច​អោយដឹងថា ផ្ទះ​លក់ដូរ​ទាំង​៤​កន្លែង​ដែល​ខូចខាត​រួមមាន​៖ ទីមួយ ម្ចាស់ផ្ទះ​ឈ្មោះ យ៉ុង ភេទ ប្រុស​ជនជាតិ ខ្មែរ ធ្វើ​ម៉ូតូ ផ្ទះជួល​ពី​គេ ។​ទី​២​និង​ទី​៣ ម្ចាស់ផ្ទះ​ឈ្មោះ​ជួន រតនា ភេទ​ស្រី​ជនជាតិខ្មែរ អាយុ ៣៧​ឆ្នាំ​លក់​ភេសជ្ជៈ ផ្ទះជួល​ពី​គេ​។

​ទី​៤ ម្ចាស់ផ្ទះ​ឈ្មោះ​លឹម​មួយ​ភេទ​ស្រី ជនជាតិខ្មែរ​លក់​ភេសជ្ជៈ​។​ចំពោះ​ប្រតិបត្តិការ​ពន្លត់​ចូលរួម​ពី​រថយន្ត​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កងរាជអាវុធហត្ថ​និង​ពី​កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ​ប្រើប្រាស់​ទឹក​អស់​ជាង​២០​ឡាន​ទើប​គ្រប់គ្រង​បាន​មិន​រាលដាល​បន្តទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម