​ទីតាំង​ល្បែង​១​កន្លែង​ត្រូវបាន​បង្ក្រាប​ឃាត់ខ្លួន​និង​ដកហូត​សម្ភារៈ​មួយចំនួន​

231
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ទីតាំង​លួចលាក់​លេងល្បែង​ជល់​មាន់​និង​អាប៉ោង​មួយកន្លែង​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​បង្ក្រាប​ឃាត់ខ្លួន​មនុស្ស​ម្នាក់​និង​សម្ភារៈ​មួយចំនួន​ចំណែក​អ្នកផ្សេង​ទៀត​រត់​បាត់អស់​។​ករណីនេះ​កើតឡើង​កាលពី​ម៉ោង​០១​និង​២០​នាទី​រសៀល​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៩​នៅត្រង់ចំណុច​ដីឡូត៍​មួយកន្លែង​ក្បែ​ផ្លូវ​លេខ​១០០៥​ស្ថិត​ក្នុងភូមិ​ភ្នំពេញ ថ្មី​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ សែន​សុខ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​បន្ទាប់ពី​ទទួល​ព័ត៌មាន​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា​ទីតាំង​ខាងលើ​មាន​លេងល្បែង​ជល់​មាន់​និង​អាប៉ោង​ភ្លាមៗ​កម្លាំង​នគរបាល​បាន​ចុះ​មកដល់​តែ​ក្រុម​អ្នកញៀន​ល្បែង​ទាំងនោះ​បានដឹងខ្លួន​មុន​នាំគ្នា​រត់​ចែក​ជើង​គ្នា​អស់​ដោយ​ឃាត់ខ្លួន​បានតែ​បុរស​ម្នាក់​និង​ម៉ូតូ​ចំនួន​៣​គ្រឿង​ធុង​ទឹកកក​មួយ​មាន់ ជល់​ប្រហែល​៣ ក្ប​ល​ចាន់​អាប៉ោង​មួយ​និង​សម្ភារៈ​ពាក់​ព​ន្ធ័​មួយចំនួន ទៀត ។​

​ក្រោយ​ការបង្ក្រាប​បុរស​ដែល​ឃាត់ខ្លួន​រួមទាំង​វត្ថ​តាង​ត្រូវ​កម្លាំង​សមត្ថកិច្ច​នាំយកទៅ​ធ្វើកា​រសាក​សួរ​នៅ​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌ​សែន​សុខ​និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម