​រដ្ឋបាល​ខេត្តកំពត​នឹង​បង្កើត​សួន​អនុស្សាវរីយ៍​អាពាហ៍ពិពាហ៍

326
ចែករម្លែក

ដោយ បូកគោ​/​កំ​ពតៈ​ដោយ​យកចិត្តទុកដាក់​អំពី​បញ្ហា​បរិស្ថាន ក៏ដូចជា​ការគិតគូរ​នូវ​ជីវិត​មនុស្ស​សត្វ រដ្ឋបាល​ខេត្តកំពត​នឹង​បង្កើត​សួន​អនុស្សាវរីយ៍​អាពាហ៍ពិពាហ៍​ដើម្បី​អនាគតភព​ផែនដី​មាន​ភាព​បៃតង​ស្រស់បំព្រង​។​

​ជម្រាប​ឱ្យដឹង​នា​ពិធី​ដាំ​ដើមឈើ​អបអរ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​លើក​ទី​៨​កាលពី​ព្រឹក​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៩​ធ្វើឡើង​នៅតាម​ដងផ្លូវ​សម្តេច​ព្រះបាទ​អង្គឌួង​ក្នុង​ក្រុង​កំពត​លោក​ជាវ​តា​យ​អភិបាល​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ដោយ​ការគិតគូរ​អំពី​បរិស្ថាន​និង​ភាព​បៃតង​ស្រស់បំព្រង​បន្ថែម​សម្រាប់​ក្រុង​រដ្ឋបាល​ខេត្តកំពត​នឹង​បង្កើត​សួន​អនុស្សាវរីយ៍​អាពាហ៍ពិពាហ៍​ដ៏​ធំ​ទូលាយ​មួយ​នាពេលខាងមុខ​។

សួន​នេះ​នឹង​ផ្តល់ឱកាស​ចំពោះ​គូស្រករ​ដែល​រៀប​អាពាហ៍ពិពាហ៍​រួច​នាំគ្នា​មក​ដាំ​ដើមឈើ​យ៉ាងហោច​ឱ្យបាន​ពីរ​ដើម​បំណង​ទុកជា​អនុស្សាវរីយ៍​និង​ដើម្បី​ផលប្រយោជន៍​សម្រាប់​ជីវិត​មនុស្ស​សត្វ​ទូទៅ​។​ឆ្លើយតប​ចំពោះ​គំនិត​ផ្តួចផ្តើម​ខាងលើ​លោក​ថោង​ខុន​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា​នេះ​ជាការ​យកចិត្តទុកដាក់​និង​គិតគូរ​ប្រកបដោយ​ភាព​វៃឆ្លាត​សម្រាប់​ផលប្រយោជន៍​យូរអង្វែង​។​លទ្ធផល​នៃ​ការបង្កើត​សួន​អនុស្សាវរីយ៍​អា​ពា​ពិពាហ៍​នឹងធ្វើ​ឱ្យ​ភពផែនដី​ស្ថិតនៅក្នុង​ភាព​បៃតង​ហើយក៏​ស្របតាម​ទស្សនវិស័យ​របស់​រាជ​រដ្ឋាភិបាល​ដែល​បានកំណត់​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ចំពោះ​គូស្រករ​រៀប​អាពាហ៍ពិពាហ៍​ហើយ​នាំគ្នា​មក​ដាំ​ដើមឈើ​នោះ​ក៏ត្រូវ​ចារ​ឈ្មោះ​ពួកខ្លួន​ដើម្បី​ថ្ងៃក្រោយ​កូនចៅ​បានឃើញ​ពី​សមិទ្ធផល​ដែល​ឪពុកម្តាយ​តា​យាយ​បន្សល់ទុក​សម្រាប់​សង្គម​រយៈពេល​យូរអង្វែង​ផងដែរ​។​ដូច្នេះ​ក្នុងនាម​ក្រសួងទេសចរណ៍​លោក​សូម​គាំទ្រ​នូវ​ការបង្កើត​សួន​អនុស្សាវរីយ៍​អាពាហ៍ពិពាហ៍​របស់​រដ្ឋ​បាល​ខេត្តកំពត​ដែល​ធ្វើឡើង​ក្នុង​គោលដៅ​ជួយ​កែលម្អ​ទាំង​សោភ័ណភាព ទាំង​បរិស្ថាន​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​លោក​ថោង​ខុន​បាន​បន្តថា​នៅតាម​បណ្តា​វត្ត​អារាម​គួរ​នាំគ្នា​ដាំ​ដើម​គគីរ​ព្រោះ​ឈើ​ប្រភេទ​នេះ​មាន​សារសំខាន់​ពិសេស​ការយកមក​ធ្វើ​ទូកង​ជាដើម​។​ដូច្នេះ​បើ​មួយ​វត្ត​ដាំ​បាន​មួយរយ​ឬ​ពីរ​រយ​ដើម​អ្នកជំនាន់ក្រោយ​នឹងមិន​ខ្វះ​ឈើ​សម្រាប់​យកទៅ​កែច្នៃ​ជា​ឧបករណ៍ប្រើប្រាស់​ចាំបាច់​នានា នោះឡើយ​។

​លោក​រដ្ឋមន្ត្រី​បាន​អះអាងថា​តាម​ឯកសារ​ស្រាវជ្រាវ​គឺ​ទូកង​ពី​ដើម​សុទ្ធតែ​ធ្វើ​ពី​ឈើ​គគីរ​ដែលមាន​អាយុកាល​រាប់រយឆ្នាំ​ដោយ​យកមក​លុង​ឱ្យចេញ​រូបរាង​យ៉ាង​ល្អ​ប្រណីត​។​បើ​ទូកង​ធ្វើ​ពី​ក្តារ​ឬ​ឈើ​ផ្សេងៗ​នោះ​ពិតជា​មិនមាន​គុណភាព​ហើយក៏​មិនអាច​អុំ​បាន​លឿន​ដែរ​។​ដូច្នេះ​ទាំង​យុវជន​ក្តី​ទាំង​អ្នក​វ័យ​ចំណាស់​ក្តី​គួរ​ចាប់អារម្មណ៍​នាំគ្នា​ដាំ​ដើម​គគីរ​សម្រាប់​ជា​ប្រយោជន៍​ទៅ​ថ្ងៃមុខ​។​ទោះបីថា​ខ្លួន​មិនបាន​ប្រើប្រាស់​ឈើ​ទាំងនោះ​ក្តី​តែ​អ្នកជំនាន់ក្រោយ​នឹង​ដឹងគុណ​ហើយ​មាន​មោទនភាព​នូវ​អ្វី​ដែលជា​ស្នាដៃ​របស់​រៀមច្បង​បា​នប​ន្ស​ក់​ទុក​ជូន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម