​វៀតណាម​បីនាក់​ខ្មែរ​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពេល​លួច​ចូលទៅ​ខួង​រក​រ៉ែ​ក្នុង​តំបន់​ព្រៃឈើ​ពូជ​

393
ចែករម្លែក

​ដោយ​:​អង្គរតូច​សៀមរាប​៖​សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជន​ជនជាតិ​វៀតណាម​៣​នាក់​និង​ខ្មែរ​ម្នាក់​ខណ​:​ពួក​លួច​ចូលទៅ​ខួង​យក​រ៉ែ​ក្រោម​ដី​ក្នុង​តំបន់​ព្រៃឈើ​ពូជ​។​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២០​ខែធ្នូ​ឆ្នាំ​២០១៩​នៅ​ចំណុច​ភ្នំ​១០០ ក្នុងភូមិ​សាស្ត្រ​ភូមិ​ពពេល ឃុំ​តា​សៀម ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

​លោក​ម៉ែន​វុទ្ធី​នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្វាយ​លើ​បាន​ឲ្យ​ដឹងថា​ការចាប់ខ្លួន​ក្រុម​ជន​ខាងលើនេះ​ដឹកនាំ​ដោយ​លោក​សាត​ពៅ​អភិបាលរង​ស្រុក​ស្វាយ​លើ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​និង​កម្លាំង​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយ​លើ​។​ក្នុង​នោះបាន​ចាប់​ម៉ាស៊ីន​ខួង​រ៉ែ​ចំនួន​២​គ្រឿង​និង​សម្ភារ​:​ផ្សេងៗ​មួយចំនួនទៀត​។​

លោក​បាន​បន្តថា​ជនសង្ស័យ​ទាំង​៤​នាក់​ដែល​ចាប់ខ្លួន​ទី​១​ឈ្មោះ​វៀង​ឌឹ​កវិន​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ជនជាតិ​វៀតណាម ។​២ ឈ្មោះ តឹង វឹង​ងី ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​ជនជាតិ​វៀតណាម​។​៣ ឈ្មោះ តឹង វឹង​ដាក ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជនជាតិ​វៀតណាម​។​៤ ឈ្មោះ ទឹង សិត ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជនជាតិខ្មែរ​។

ជនសង្ស័យ​បាន​សារភាពថា​ពួកគេ​មក​លួច​ធ្វើ​ជិត​១​សប្តាហ៍​ដោយ​ខួង​បាន​ចំនួន​២​អណ្តូង​ក្នុង​ជម្រៅ​ជិត​៥០​ម៉ែត្រ​។​រ៉ែ​ទាំងនេះ​ជា​ប្រភេទ​រ៉ែ​ដែក​និង​ស្ពាន់​។​លោក​បន្តថា​ចំពោះ​វត្ថុតាង​បាន​យកមក​រក្សាទុក​នៅ​សាលាស្រុក​ស្វាយ​លើ​។​រីឯ​ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវបាន​បញ្ជូន​ខ្លួន​មកកាន់​តុលាការ​នា​រសៀល​ថ្ងៃទី​២០​ខែធ្នូ​នេះ ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម