១៤​នាក់​ស្លាប់​និង​រាប់ពាន់នាក់​ត្រូវ​ចាប់ខ្លួន​នៅក្នុង​ការតវ៉ា​ប្រឆាំង​ច្បាប់​សញ្ជាតិ​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​

308
ចែករម្លែក

​ការហាមឃាត់​របស់​ប៉ូលិស​ក្នុង​ការប្រមូលផ្តុំ​ជា​សាធារណៈ​នៅ​ផ្នែក​ខ្លះ​នៃ​រដ្ឋធានី​ឥណ្ឌា​និង​នៅ​ទីក្រុង​ផ្សេង​មួយ​ចំនួន​ទៀត​ដោយ​បាន​ឈាន​ចូលដល់​ថ្ងៃទី​៣​កាលពី​ថ្ងៃ​សុក្រ​ទី​២០​ធ្នូ​ ហើយ​បាន​កាត់ផ្តាច់​សេវាកម្ម​អ៊ី​ន​ធឺ​ណែ​ត​ដើម្បី​បញ្ឈប់​ការតវ៉ា​ដែល​កាន់តែ​ខ្លាំង​ឡើង​ប្រឆាំង​ច្បាប់​ផ្តល់​សញ្ជាតិ​ថ្មី​ដែល​បាន​បណ្តាលឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​១៤ នាក់​ស្លាប់ និង​ជាង​៣.០០០ នាក់​ត្រូវបាន​ឃុំខ្លួន​។​

រាប់ពាន់នាក់ត្រូវបានប៉ូលិសចាប់ខ្លួនចាប់តាំងពីថ្ងៃ១៩ធ្នូមក ដោយសារបំពានបំរាមជួបជុំតវ៉ាប្រឆាំងច្បាប់ផ្តល់សញ្ជាតិដ៏ចម្រូងចម្រាស

ក្រុមបាតុករ​រាប់ពាន់​នាក់​បាន​ឈរ​នៅ​ខាងក្នុង​និង​តាម​ជណ្តើរ​វិហារ​អ៊ីស្លាម​មួយ​នៅ​ទីក្រុង​ញូវដែលី​ដែល​ជា​វិហារ​អ៊ីស្លាម​ធំ​បំផុត​នៅ​ប្រទេស​ឥណ្ឌា​បន្ទាប់​ពី​ការ​សូត្រធម៌​នៅ​រសៀល​​ថ្ងៃ​សុក្រ​ដោយ​គ្រវីទង់ជាតិ​ឥណ្ឌា​និង​ស្រែក​ពាក្យស្លោក​ប្រឆាំង​រដ្ឋាភិបាល​និង​ច្បាប់​សញ្ជាតិ​ដែល​ក្រុម​អ្នក​រិះគន់​និយាយថា គំរាមកំហែង​ដល់​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​ឥណ្ឌា​​។​

​ប៉ូលិស​បាន​ហាមឃាត់​ការហែក្បួន​ដែល​ស្នើ​ឡើង​ពី​វិហារ​អ៊ីស្លាម​នោះ​ទៅ​កាន់​តំបន់​មួយ​នៅក្បែរ​រដ្ឋសភា​ឥណ្ឌា ហើយ​ភ្នាក់ងារ​សន្តិសុខ​និង​មន្ត្រី​មួយចំនួនធំ​បាន​កំពុង​រង់ចាំ​នៅ​​ខាងក្រៅ​វិហារ​អ៊ីស្លាម​នោះ​។

​កាលពី​ថ្ងៃ​សុក្រ​ប៉ូលិស​បាន​បាញ់​ទឹក​ទៅ​លើ​ក្រុមអ្នកតវ៉ា​ដើម្បី​រារាំង​ពួកគេ​កុំ​អោយ​ដើរ​ហែ​ក្បួន​ឆ្ពោះទៅកាន់​បូជនីយដ្ឋាន មួយ​នៅ​កណ្តាល​ទីក្រុង​ញូវដែលី​ដែល​មាន​ការប្រមូលផ្តុំ​តវ៉ា ​។​

​មនុស្ស​១០.០០០​នាក់​បាន​ធ្វើ​បាតុកម្ម​នៅ​ខាងក្រៅ​សកល​វិទ្យាល័យ​អ៊ីស្លាម​មួយ​នៅ​ទីក្រុង​ញូវដេលី​ដែល​ជា​កន្លែង​មាន​ការ​ប៉ះទង្គិច​គ្នា​និង​របួស​មនុស្ស​រាប់​សិប​នាក់​។​

​អំពើហិង្សា​ក៏បាន​ផ្ទុះឡើង​នៅ​ទីប្រជុំជន​ជាច្រើន​នៅក្នុង​រដ្ឋ​អ៊ុត​តា ប្រា​ដែស​កាលពី​ថ្ងៃ​សុក្រ​កន្លែង​ដែល​អ្នក​ប្រឆាំង​តវ៉ា​បាន​ដុត​រថយន្ត​និង​ស្ថានីយ​ប៉ូលិស​និង​ចោល​ដុំ​ថ្ម​ដាក់​​សមត្ថកិច្ច​។​នាយ​ប៉ូលិស​ប្រចាំ​រដ្ឋ​ម្នាក់​បាន​និយាយថា អ្នក​ប្រឆាំង​តវ៉ា​២​នាក់​ត្រូវបាន​សម្លាប់​នៅ​ទីប្រជុំជន​មី​រុត​។​

​ចាប់តាំងពី​ថ្ងៃ​ព្រហស្បតិ៍​មក មនុស្ស​ជាង​៣​ពាន់​នាក់​ត្រូវបាន​ចាប់​ឃាត់ខ្លួន​នៅ​ទីនោះ​។​

​មនុស្ស​១១​នាក់​ទៀត​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​តវ៉ា​នៅ​ទូទាំង​ប្រទេស ក្នុងនោះ​៥​នាក់​នៅក្នុង​រដ្ឋ​អា​សាម ៤​នាក់​នៅ​អ៊ុត​តា ប្រា​​ដែស និង​២​នាក់​នៅ​កា​ណា​តា​កា​៕​ដោយ​៖​សុខា​/​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម