កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី​២១ ខែ ធ្នូ ឆ្នាំ ២០១៩

591
ចែករម្លែក

•​ ​ក្របខណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(19:30) Everton vs Arsenal
(22:00) Aston Villa vs Southampton
(22:00) Bournemouth vs Burnley
(22:00) Brighton vs Sheffield Utd
(22:00) Newcastle vs Crystal Palace
(22:00) Norwich vs Wolverhampton
(00:30) Manchester City vs Leicester
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Man City Vs Leicester

​ក្រុម​លេខ​រៀង​ទី​២ Leicester City ចាប់ផ្តើម​ជួប​ពេលវេលា​ដ៏​លំបាក​ក្នុង​ដំណើរ​ប្រកួត​ក្រៅ​ទឹកដី នៅពេល​ពួកគេ​ត្រូវ​ជួប​ជាមួយ​ក្រុម​ខ្លាំង Manchester City ដែល​ឈរ​នៅ​លេខ​រៀង​ទី​៣​នៅលើ តារាង​ក្របខណ្ឌ​។ ក្រុម Liverpool ស្ថិតក្នុង​ដំណើរ​ប្រកួត​នៅ​ប្រទេស​កាតា​ហើយ​គ្រប់គ្នា​អាច សន្និដ្ឋានបានថា ពួកគេ​ប្រាកដ​ជាង​ចង់​ឲ្យ​ការប្រកួត​នេះ​មាន​លទ្ធផល​ស្មើ​ច្រើនជាង​។

​ក្រុម​ម្ចាស់ផ្ទះ​ស៊ី​ធី​មាន​គម្លាត ១៤ ពិន្ទុ​ពី​ក្រុម Liverpool នៅពេល​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ហើយ​មិន​អាចធ្វើ​ឲ្យ​បាត់បង់​ពិន្ទុ​បន្ថែមទៀត​ទេ​។ ពួកគេ​បន្ត​រកបាន​គ្រាប់​បាល់​ច្រើន ប៉ុន្តែ​ក្រុម នេះ​មាន​បញ្ហា​ប្រព័ន្ធ​ការពារ​ផងដែរ​។ ក្រុម​ស៊ី​ធី​របូត​១៩​គ្រាប់​នៅ​រដូវ​កាល​នេះ ហើយ​ថា​។

ទម្រង់​លេង​ក្នុង​ទឹកដី​មិន​ខ្លាំង​ដូចពេលមុន​ទេ​សម្រាប់​ក្រុម​ស៊ី​ធី​។ ស្របពេល​ក្លឹប Liverpool និង​ក្រុម Leicester ទើបនឹង​ចាញ់​មួយ​ប្រកួត​ក្នុង​ទឹកដី​រវាង​ក្រុម​ទាំងពីរ ក្រុម​របស់លោក ប៉េ​ប ហ្គា​ឌី​អូ​ឡា (Pep Guardiola) បាន​ចាញ់​ពី​ប្រកួត​រួចហើយ​គឺ​ចាញ់​ក្រុម Wolves និង​ចាញ់​ក្រុម Manchester United ។

​ប្រព័ន្ធ​ការពារ​កណ្តាល​របស់​ក្រុម Leicester City បាន​ឈានចូល​ដំណាក់កាល​សំខាន់​នៅ រដូវ​កាល​ឆ្នាំ ២០១៩​និង​២០២០​នេះ​។ បន្ទាប់ពី​ការប្រកួត​នៅ​ពហុកីឡាដ្ឋាន Etihad ពួកគេ​នឹង ត្រូវ​ទទួលភ្ញៀវ Liverpool នៅ​ថ្ងៃបុណ្យ​ណូអែល​។

​ប្រសិនបើ​ពួកគេ​អាច​ឈ្នះ​២​ប្រកួត​ទៀត មានន័យថា ពួកគេ​អាចមាន​កម្លាំងចិត្ត​ប្រជែង​យក តំណែង​ជើងឯក​ជាថ្មី ដែល​ប្រែជា​អស់សង្ឃឹម បន្ទាប់ពី​ស្មើ​ជាមួយ​ក្រុម Norwich City កាលពី​ចុង​សប្តាហ៍​មុន​។

​បរាជ័យ​ពីរ​ប្រកួត​កន្លងមក​ធ្វើ​ឲ្យ​ពួកគេ​ចាប់អារម្មណ៍​ខ្លាំង​ក្នុងការ​ដណ្តើមយក​កៅអី​នៅ​ក្របខណ្ឌ ឆេ​ម​ពាន​លី​ក​។ ក្រុម​នេះ​ឈ្នះ​៨​ប្រកួត​ក្នុង​លី​កជាប់​គ្នា មុនពេល​ប្រកួត​ស្មើ​ក្រុម Norwich ដើម្បី រក្សាបាន​១​ពិន្ទុ​។

​ទម្រង់​លេង​ក្រៅ​ទឹកដី គឺ​ល្អ​គួរសម​ដោយ​ពួកគេ​អាច​រកបាន​ជ័យជម្នះ​៤​ប្រកួត​ជាប់​គ្នា និង​រក បាន​១៧​គ្រាប់​។ ក្រុម​ទាំងពីរ​មាន​ប្រព័ន្ធ​ប្រយុទ្ធ​ល្អ​ដូចគ្នា​។ ចាំ​មើលថា តើ​ក្រុម​ណាមួយ​មាន សំណាង​រកបាន​៣​ពិន្ទុ​៕
​ទស្សន​: Manchester City 2-3 Leciester City
•​ ​ក្របខណ្ឌ​បារាំង Ligue 1 រដូវ​កាល ២០១៩/២០២០
(02:45) Dijon vs Metz
(02:45) Marseille vs Nimes
(02:45) Monaco vs Lille
(02:45) Montpellier vs Brestois
(02:45) Nantes vs Angers
(02:45) Nice vs Toulouse
(02:45) Paris Saint Germain vs Amiens
(02:45) Reims vs Lyon
(02:45) Rennes vs Bordeaux
(02:45) Strasbourg vs Saint Etienne
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Nantes vs Angers

​ការប្រកួត​ជុំ​ទី​១៩​នៅ​ក្របខណ្ឌ Ligue 1​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ ហើយ​ក្រុម Nantes នឹង​ទទួលភ្ញៀវ Angers ។ ក្រុម Nantes ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ បន្ទាប់ពី​រក បាន​២៩​ពិន្ទុ​និង​ឈរ​នៅ​លេខ​រៀង​ទី​៥ ស្របពេល​ក្រុម Angers ឈរ​នៅ​លេខ​រៀង​ទី​១០ និង​មាន​២៥​ពិន្ទុ​។

​ក្រុម Nantes រកបាន​ជ័យជម្នះ​ពីរ​ប្រកួត​ជាប់​គ្នា នៅពេល​ឈាន​ជើង​ចូលរួម​ការប្រកួត​នេះ ហើយ​ជឿថា ក្រុម​នេះ​មាន​ភាពរឹងមាំ​ផ្នែក​ចិត្តសាស្ត្រ បើ​ប្រៀបធៀប​នឹង​ក្រុម Angers​។

ក្រុម​Nantes រកបាន​ជ័យជម្នះ​៤​លើក​និង​ចាញ់​៥​លើក​ក្នុង​១០​ប្រកួត​ចុងក្រោយ ហើយ​ពួកគេ រក្សាបាន​ឃ្លី​ន​ស៊ីត​៨​លើក​ក្នុង​១៥​ប្រកួត​ចុងក្រោយ​។ ក្រុម Nantes រក្សាបាន​ឃ្លី​ន​ស៊ីត​៣​លើក ក្នុង​១០​ប្រកួត​ចុងក្រោយ​។

​ក្រុម​នេះ​រកបាន​២​គ្រាប់​ឬ​ច្រើនជាង​នេះ​ក្នុង​៣​ប្រកួត​ចំណោម​១៥​ប្រកួត​ចុងក្រោយ​ស្របពេល ពួកគេ​ខកខាន​មិនអាច​រកបាន​គ្រាប់​បាល់​ក្នុង​៤​ប្រកួត​ចំណោម​១០​ប្រកួត​ចុងក្រោយ​។ នៅ​ក្រប ខណ្ឌ In Ligue 1 ក្រុម Nantes​រកបាន​ជ័យជម្នះ​៦​លើក​ក្នុង​៩​ប្រកួត​ក្នុង​ទឹកដី​និង​រក្សាបាន​ឃ្លី​ន​ស៊ីត ៦​លើក​ផងដែរ​។

​ក្នុងជំនួប​១០​លើកចុងក្រោយ​ជាមួយ​ក្រុម Angers ពួកគេ​អាច​រកបាន​ជ័យជម្នះ​៦​លើក​និង​ចាញ់ ១​ប្រកួត​។ ក្រុម Angers មិនទាន់​អាច​រកបាន​ជ័យជម្នះ​នៅឡើយ​ទេ​ក្នុង​៤​ប្រកួត​ចុងក្រោយ​។

ក្រុម​នេះ​អាច​រកបាន​ជ័យជម្នះ​២​ប្រកួត​និង​ចាញ់​៦​ប្រកួត​ក្នុង​១២​ប្រកួត​ចុងក្រោយ​។ ក្រុម​នេះ អាច​រកបាន​ជ័យជម្នះ​៤​លើក​ក្នុង​១៥​ប្រកួត និង​រក្សាបាន​ឃ្លី​ន​ស៊ីត​៦​ប្រកួត​។ ក្រុម Angers រកបាន​២​គ្រាប់​ឬ​ច្រើនជាង​នេះ ក្នុង​៣​ប្រកួត​ចំណោម​៤​ប្រកួត​ចុងក្រោយ​ហើយ​ខកខាន​មិនបាន រក​គ្រាប់​បាល់​ក្នុង​៦​ប្រកួត​ចំណោម​១១​ប្រកួត​ចុងក្រោយ​។

ក្រុម​នេះ​មិនទាន់​ឈ្នះ​នៅឡើយ​ទេ ក្នុង​៦​ប្រកួត​ក្រៅ​ទឹកដី ហើយ​ទើប​រកបាន​ជ័យជម្នះ​១​ប្រកួត ក្នុង​៩​ប្រកួត​ក្រៅ​ទឹកដី​។ ក្រុម​នេះ ខកខាន​មិនបាន​រក​គ្រាប់​បាល់​ក្នុង​៣​ប្រកួត​ក្នុង​៥​ប្រកួត​ក្រៅ​ទឹកដី​។ ក្រុម Angers របូត​២​គ្រាប់ ឬ​ច្រើនជាង​នេះ​ក្នុង​៥​ប្រកួត​ចំណោម​៨​ប្រកួត​នៅ​ក្របខណ្ឌ Ligue 1 នៅក្រៅ​ទឹកដី​។ ក្រុម​នេះ មាន​ប្រព័ន្ធ​ការពារ​ទន់ជ្រាយ​នៅក្នុង​ចំណោម​ក្រុម​កំពូល​ទាំង​១០ បន្ទាប់​របូត​២៣​គ្រាប់​។

​ស្រប​ពេលនេះ ក្រុម Angers មិនទាន់​ស្គាល់​ពាក្យ​ថា ចាញ់​ទេ​ក្នុង​៣​ប្រកួត​ចុងក្រោយ​ជាមួយ​ក្រុម Nantes ប៉ុន្តែ​ទើប​ឈ្នះ​១ ក្នុង​១០​ប្រកួត​ជាមួយ​ក្រុម Nantes ៕ ប្រែ​សម្រួលៈ ពិសិដ្ឋ​
​ទស្សន​: Nantes vs Angers
•​ ​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(19:00) Mallorca vs Sevilla
(22:00) Barcelona vs Alaves
(00:30) Villarreal vs Getafe
(03:00) Valladolid vs Valencia
•​ ​ក្របខណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(21:00) Udinese vs Cagliari
(00:00) Inter Milan vs Genoa
(02:45) Torino vs Spal
•​ ​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga រដូវ​កាល​២០១៩ / ២០២០
(21:30) B. Munchen vs Wolfsburg
(21:30) FSV Mainz 05 vs Leverkusen
(21:30) Koln vs Werder Bremen
(21:30) RB Leipzig vs Augsburg
(21:30) Schalke 04 vs Freiburg
(00:30) Hertha Berlin vs Monchengladbach

ទីតាំងផ្សាយពាណិជ្ជកម្ម